ភ្នំពេញ៖ ពិតជាអស្ចារ្យណាស់ នៅពេលនេះប្រទេសកម្ពុជាបានស្ថិតក្នុងចំណោមប្រទេសដំបូងគេដែលនឹងបានទទួលវ៉ាក់សាំង AstraZeneca ចំនួន ៤១៥,០០០ដូសពីចក្រភពអង់គ្លេស។

ដោយឡែក ស្ថានទូតអង់គ្លេសប្រចាំកម្ពុជាបានអោយដឹងថា នៅក្នុងកិច្ចប្រជុំ G7 ចក្រភពអង់គ្លេសបានប្រកាសបរិច្ចាគវ៉ាក់សាំងកូវីដ១៩ ចំនួន ១០០ លានដូស ។ហើយចំនួនដូសតំបូងសម្រាប់ការបរិច្ចាគនេះក៏បានរៀបចំរួចរាល់ហើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ខណៈពេលនេះស្ថានទូតអង់គ្លេសក៏បានឱ្យដឹងដែរថា ប្រទេសកម្ពុជាស្ថិតក្នុងចំណោមប្រទេសដំបូងគេដែលបានទទួលវ៉ាក់សាំង AstraZeneca ចំនួន ៤១៥,០០០ដូស ក្នុងសប្តាហ៍នេះតាមរយៈកិច្ចព្រមព្រៀងទ្វេភាគី៕

ប្រភព៖ស្ថានទូតអង់គ្លេសប្រចាំនៅប្រទេសកម្ពុជា

សូមចូលទស្សនារូបភាពខាងក្រោម៖

រូបភាពតំណាង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]