ទារក​កើត​ពី​ម្ដាយ​មាន​ផ្ទុក​វីរុស​ថ្លើម​ប្រភេទ​B មាន​ឱកាស​ជាង​៩០​ភាគ​រយ​វិវត្ត​ទៅ​ជា​ជំងឺ​ថ្លើម​ប្រភេទ​B​ រ៉ាំរ៉ៃ ប្រ​សិន​ជា​ក្មេង​ទាំង​នោះ​មិន​ទទួល​បាន​ការ​ថែ​ទាំង​ត្រឹម​ត្រូវ​នៅ​ពេល​ឆ្លង​ទន្លេ​។ ដូច​នេះហើយ ​ជា​ការ​សំខាន់​ណាស់​ដែល​ស្រ្តី​មាន​ផ្ទៃ​ពោះ ត្រូវ​ដឹង​ពី​ស្ថាន​ភព​ខ្លួន​ឯង​ទាក់ទង​នឹង​ជំងឺ​ថ្លើម​ប្រភេទ​B ដើម្បី​អាច​បង្ការ​ការ​ចម្លង​វីរុស​ទៅ​កូន​ពេល​សម្រាល​។

បើ​សិន​ជា​គ្រូពេទ្យ​បាន​ដឹង​ថា​ម៉ាក់​ៗ​មាន​ផ្ទុក​វីរុស​ថ្លើម​ប្រភេទ​B ក្រុម​គ្រូពេទ្យ​អាច​មាន​វិធានការ​ត្រឹម​ត្រូវ ដើម្បី​ការ​ពារ​ការ​ចម្លង​វីរុស​ពី​ម្ដាយ​ទៅ​កូន​ក្នុង​ដំណាក់​កាល​ឆ្លង​ទន្លេ។ ការ​ធ្វើ​តេស្ត​ឈាម​​ដឹង​ថា​ម្ដាយ​មាន​ផ្ទុក​វីរុស​ថ្លើម គ្រូពេទ្យ​អាច​រៀបចំ​សម្ភារៈ​វេជ្ជសាស្ត្រ​បាន​ត្រឹម​ត្រូវ​ក្នុង​បន្ទប់​សម្រាល ដើម្បី​ការ​ពារ​កូន​កុំ​ឲ្យ​ឆ្លង​វីរុស​ពី​ម្ដាយ​។​

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គណនាថ្ងៃសម្រាលកូននៅទីនេះ

១. គួរ​ដឹង​អ្វី​ខ្លះ?​

ស្រ្តី​មាន​ផ្ទៃពោះ​គ្រប់​រូប​គួរ​ធ្វើ​តេស្ត​ឈាម​រក​វីរុស​ថ្លើម​ប្រភេទ​B។ ការ​ធ្វើ​តេស្ត​នេះ​កាន់តែ​ចាំ​បាច់​ថែម​ទៀត​បើ​ម៉ាក់​ជា​មនុស្ស​ស្ថិត​ក្នុង​ក្រុម​ងាយ​ប្រឈម​វីរុស​ថ្លើម​ប្រភេទ​B ដូច​ជា​បុគ្គលិក​សុខាភិបាល ​មាន​សមាជិក​គ្រួសារ​កើត​ជំងឺ​ថ្លើម​ប្រភេទB ឬ​ក្នុង​សហគមន៍​ប្រឈម​នឹង​វីរុស​ថ្លើម​ប្រភេទB។​

ដូចនេះ ជា​ការ​ចាំ​បាច់​ណាស់​នៅ​ពេល​មាន​ផ្ទៃពោះ ត្រូវ​តែ​បាន​ធ្វើ​តេស្ត​រក​វីរុស​ថ្លើម​ប្រភេទ​B ឲ្យ​បាន​មុន​ពេល​សម្រាល ឬ​បើ​អាច​គួរ​ធ្វើ​ក្នុង​រង្វង់​ត្រី​មាស​ទី​មួយ​។ ម៉ាក់​ៗ​គួរ​ដឹង​ថា​ការ​ឆ្លង​វីរុស​ថ្លើម​ប្រភេទ​B ពេល​ខ្លះ​មិន​ចេញ​រោគ​សញ្ញា​ទេ ដែល​ជា​ការ​ពិបាក​ដឹង​ថា​យើង​មាន​ផ្ទុក​ឬ​ក៏​អត់ បើ​យើង​មិន​បាន​ធ្វើ​តេស្ត​ឈាម​នោះ​។​

បើ​សិន​ជា​ម៉ាក់​ៗ​មាន​ផ្ទុក​វីរុស​ថ្លើម​ប្រភេទ​B នោះ​ពេល​កូន​កើត​ភ្លាម​នឹង​ទទួល​វ៉ាក់សាំង​បង្ការ​វីរុស​ថ្លើម​ប្រភេទB ​ភ្លាម​ៗ​ដែរ ក្នុង​រង្វង់​១២​ម៉ោង​ក្រោយ​កើត ខណៈ​ក្មេង​ធម្មតា​អាច​ត្រូវ​ចាក់​វ៉ាក់សាំង​នេះ​ក្នុង​រង្វង់​២៤​ម៉ោង​ក្រោយ​កើត​។ បន្ទាប់ពី​បាន​ចាក់​ដូស​ទី​១ កូន​នឹង​ត្រូវ​ចាក់​ដូស​ទៅ​ពីរ និង​ទី​បី នៅ​ក្នុង​រង្វង់​៦​ខែ​បន្ទាប់​។ ក្រោយ​ពី​បាន​ចាក់​វ៉ាក់សាំង​គ្រប់​ចំនួន កូន​ដែល​កើត​ពី​ម៉ាក់​មាន​ផ្ទុក​វីរុស​ថ្លើម​ប្រភេទ​B ក៏​អាច​តម្រូវ​ឲ្យ​ធ្វើ​តេស្ត​រក​អង់ទីករ ដើម្បី​ប្រាកដ​ថា​ក្រោយ​ពី​បាន​ចាក់​វ៉ាក់សាំង មាន​ដុះ​អង់​ទីករ​។

២. ឆ្លងទន្លេ​តាម​វិធី​ណា?

ថ្វី​បើ​ម៉ាក់​ៗ​មាន​ផ្ទុក​វីរុស​ថ្លើម​ប្រភេទ​B ក៏​ពិត​មែន ប៉ុន្តែ​ម៉ាក់​ៗ នៅ​តែ​អាច​ឆ្លង​ទន្លេ​តាម​ធម្មតា​ជាតិ​បាន ក្នុង​ករណី​លក្ខខណ្ឌ​សុខភាព​ត្រូវ​គ្រូពេទ្យ​វាយ​តម្លៃ​ថា​អាច​សម្រាល​បាន​។

ដូច​គ្នា​ដែរ ម៉ាក់​មាន​ផ្ទុក​វីរុស​ថ្លើម​ប្រភេទ​B ក៏​នៅ​អាច​បំបៅ​ដោះ​កូន​បាន​ធម្មតា​។ អង្គការ​សុខ​ភាព​ពិភព​លោក បាន​ណែ​នាំ​ឲ្យ​ម៉ាក់​បំបៅ​ដោះ​កូន ទោះ​បី​ខ្លួន​មាន​ផ្ទុក​វីរុស​នេះ ដោយ​ថា​អត្ថប្រយោជន៍​នៃ ការ​បំបៅ​ដោះ​ចំពោះ​កូន​មាន​ខ្ពស់​ជាង​ហានិភ័យ​ឆ្លង​វីរុស​។ ការ​បំបៅ​ដោះ​មិន​អាច​ចម្លង​វីរុស​ថ្លើម​ដល់​កូន​នោះ​ទេ លើក​លែង​​ចុង​ដោះ​ម៉ាក់​ៗ​មាន​ប្រេះ​បែក​ចេញ​ឈាម ពេល​បំបៅ​ដោះ​កូន​។

ម៉ាក់ៗ​គួរ​សុំ​ការ​ណែ​នាំ​ពីគ្រូពេទ្យ ដើម្បី​បាន​ដឹង​ពី​វិធី​បំបៅ​ដោះ​កូន​ដោយ​សុវត្ថិ​ភាព ខណៈ​ខ្លួន​កំពុង​មាន​ផ្ទុក​វីរុស​ថ្លើម​ប្រភេទ​B។

កាល​ពី​ឆ្នាំ​២០១៥ អង្គការ​សុខ​ភាព​ពិភព​លោក​​បាន​ប៉ាន់​ប្រមាណ​ថា មនុស្ស​ប្រហែល​២៥៧​លាន​នាក់ មាន​ផ្ទុក​ជំងឺ​​ថ្លើម​ប្រភេទ​B រ៉ាំរ៉ៃ​ទូទាំង​ពិភព​លោក និង​ថា​មានម​នុស្ស​ប្រហែល​៩​សែន​នាក់​បាន​ស្លាប់​ដោយ​សារ​ការ​ឆ្លង​វីរុស​នេះ​។

ក្នុងករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕ 

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]