អំឡុងពេលពពោះ ស្បែកស្ត្រីគ្រប់រូបមានការប្រែប្រួលខ្លាំង ទោះឆ្លងទន្លេរួច បើមិនថែទេ ស្បែកប្រែជាស្រអាប់ ឡើងជាំជាដើម ហេតុនេះហើយទើបក្រោយសម្រាល ញ៉ាំម្សៅរមៀតទឹកដោះគោ ជាក្បួនថែទាំស្បែកមួយម៉ាក់ៗនិយមធ្វើតៗគ្នា ដើម្បីឲ្យស្បែកសភ្លឺមកដូចធម្មតាវិញ។ តែមានដឹងទេថា ក្រៅពីជួយឲ្យស្បែកស្អាត វាក៏ជួយឲ្យសុខភាពម៉ាក់ៗរឹងមាំវិញលឿនដែរ។
តាមពិតទៅ ម្សៅរមៀតទឹកដោះគោ គឺជាភេសជ្ជៈដ៏មានប្រសិទ្ធភាពមួយក្នុងការប្រឆាំង និងការពាររាងកាយយើងពីការកើតជំងឺផ្សេងៗ។ បើក្រោយសម្រាល ញ៉ាំម្សៅរមៀតទឹកដោះគោ ម៉ាក់ៗមិនត្រឹមតែទទួលបានស្បែកស្អាតប៉ុណ្ណោះទេ វាក៏អាចជួយទ្រទ្រង់សុខភាពម៉ាក់ៗឲ្យកាន់តែមាំមួនទៀតផងដូចជា៖
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស១. ជួយគ្រប់គ្រងការឈឺចាប់
ម្សៅរមៀតទឹកដោះគោសម្បូរទៅដោយសារធាតុប្រឆាំងការរលាក មានន័យថាវាជួយបន្ថយការរលាកក្នុងរាងកាយ និងជួយគ្រប់គ្រងការឈឺចាប់តាមសន្លាក់ឆ្អឹង។ មិនថាចំពោះគ្នាយើងទូទៅ ឬម៉ាក់ៗក្រោយសម្រាល ញ៉ាំម្សៅរមៀតទឹកដោះគោ ១កែវជាប្រចាំ អាចជួយពង្រឹងសុខភាពឆ្អឹង និងកាត់បន្ថយភាពឈឺចាប់បាន។
២. ប្រឆាំងនឹងការឆ្លងមេរោគ
គុណប្រយោជន៍ក្នុងការប្រឆាំងមេរោគដែលរមៀតមាន អាចជួយការពារយើងពីការឆ្លងបាក់តេរី។ ម្សៅរមៀតក៏មានផ្ទុកសារធាតុអង់ទីប៊ីយូទិក ដែលជួយទប់ស្កាត់ការឆ្លងវីរុសមួយចំនួនដែលអាចប៉ះពាល់ដល់សុខភាព។
៣. ពង្រឹងប្រព័ន្ធការពាររាងកាយ
រមៀតពោរពេញទៅដោយវីតាមីន និងសារធាតុរ៉ែល្អៗ ហើយវាក៏មានផ្ទុកសារធាតុប្រឆាំងអុកស៊ីដកម្ម សារធាតុប្រឆាំងនឹងមេរោគ និងសារធាតុប្រឆាំងការរលាក ជាហេតុជួយឲ្យប្រព័ន្ធភាពស៊ាំយើងរឹងមាំ។ ហេតុនេះហើយ ម៉ាក់ៗក្រោយសម្រាល ញ៉ាំម្សៅរមៀតទឹកដោះគោ ច្បាស់ជាជួយឲ្យសុខភាពត្រឡប់មកដូចដើមវិញបានលឿន និងមិនទ្រុឌទ្រោមឡើយ។
៤. ជួយសម្រកទម្ងន់
ក្រោយសម្រាល ញ៉ាំម្សៅរមៀតទឹកដោះគោ ម៉ាក់ៗក៏អាចសម្រកទម្ងន់ខ្លះៗបានដែរ។ ម្សៅរមៀតជួយពន្លឿន និងធ្វើឲ្យសកម្មនូវដំណើរការមេតាប៉ូលីស ជាហេតុអាចបង្កើនសមត្ថភាពដុតបំផ្លាញជាតិខ្លាញ់ក្នុងខ្លួន។
បន្ថែមពីលើប្រយោជន៍ខាងលើទាំងអស់នេះ មិនថាគ្នាយើងដែលមានសុខភាពធម្មតា ឬម៉ាក់ៗក្រោយសម្រាល ញ៉ាំម្សៅរមៀតទឹកដោះគោក៏ផ្ដល់គុណសម្បត្តិមួយចំនួនទៀតដល់សុខភាពដែរដូចជា ជួយកាត់បន្ថយការកើតជំងឺមហារីក ជំនួយដល់សុខភាពផ្លូវចិត្ត ជួយបំបាត់អាការៈឈឺក្បាល និងសម្រួលដល់លំហូរឈាម។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]