ថៃ៖ នាយករដ្ឋមន្ត្រីថៃ លោក ប្រយុទ្ធ ចាន់អូចា មានប្រសាសន៍ថា ការផ្ទុះរាលដាលកូវីដ១៩ដែលអាក្រក់បំផុត ចាប់តាំងដើមដំបូងនៃរោគរាត្បាតនេះ នៅក្នុងប្រទេសថៃ គួរតែចប់ ក្នុងរយៈពេល២ ឬ ៣ ឬប្រហែល ៤សប្តាហ៍ទៀតប៉ុណ្ណោះ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៍មាន Bangkok Post ខណៈលោកនាយករដ្ឋមន្ត្រី ប្រយុទ្ធ ចាន់អូចា ថ្លែងសុន្ទរកថានៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រី កាលបីម្សិលមិញ ហើយក្នុងនោះ លោកនាយករដ្ឋមន្ត្រីរូបនេះ បានណែនាំទីភ្នាក់ងារដែលពាក់ព័ន្ធត្រូវផ្តល់ព័ត៍មានដល់សាធារណជនឱ្យបានជ្រាបពីស្ថានភាពវិបត្តិកូវីដ១៩ នៅក្នុងប្រទេសថៃបច្ចុប្បន្ន។
សូមជម្រាបថា ប្រទេសថៃបានបន្តរកនូវករណីឆ្លងថ្មីចំនួនលេខដល់៥ខ្ទង់ អស់រយៈពេល១០ថ្ងៃ មកដល់បច្ចុប្បន្ននេះ ជាមួយនឹងកំណត់ត្រាស្លាប់ជាធម្មតាជាង១០០ នាក់ប្រចាំថ្ងៃ។ ហើយនៅថ្ងៃនេះ ប្រទេសថៃ បានរកឃើញករណីឆ្លងថ្មីចំនួន ១៦,៥៣៣ នាក់ និងមានអ្នកស្លាប់ចំនួន ១៣៣នាក់៕
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សបើយោងតាមលោក Sathit Pitutecha មកពីក្រសួងសុខាភិបាល បានឱ្យដឹងថា លោកនាយករដ្ឋមន្រ្តី មានប្រសាសន៍ថាការរឹតបន្តឹង Covid-19 នាពេលបច្ចុប្បន្ន រួមទាំងបម្រាមគោចរនៅទីក្រុងបាងកកនឹងត្រូវពិនិត្យឡើងវិញក្នុងរយៈពេល ១៤ ថ្ងៃនិងការសម្រេចចិត្តដែលផ្អែកលើស្ថានភាពនៅពេលនោះ។ ប្រសិនបើការរឹតបន្តឹងចាំបាច់ត្រូវពង្រីកឬរឹតបន្តឹង មជ្ឈមណ្ឌលគ្រប់គ្រងស្ថានភាពកូវីដ១៩និងនាយកដ្ឋានគ្រប់គ្រងជំងឺ នឹងត្រូវធ្វើការអំពាវនាវនៅដំណាក់កាលនោះ។
លោក Sathit បានមានប្រសាសន៍ថា ក្រុមមន្រ្តីនៅឯកិច្ចប្រជុំកាលពីម្សិលមិញក៏បានពិភាក្សាពីវិធានការណ៍បច្ចុប្បន្នក្នុងគោលបំណងទប់ស្កាត់ការរីករាលដាលនៃវីរុសនេះ រួមទាំងគោលនយោបាយបញ្ជូនអ្នកជំងឺទៅខេត្តរបស់ខ្លួនវិញដើម្បីទទួលការព្យាបាលដើម្បីបន្ធូរបន្ថយសម្ពាធលើមូលដ្ឋានសុខាភិបាលនៅទីក្រុងបាងកកនិងខេត្តដទៃទៀតដែលកំពុងតស៊ូដើម្បីដោះស្រាយជាមួយនឹងអត្រាឆ្លងខ្ពស់៕
ប្រភព៖ Thaiger
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]