កូរ៉េខាងត្បូង៖ អាចនិយាយបានថា តារាសម្ដែងប្រុសប្រចាំប្រទេសកូរ៉ខាងត្បូង Ji Chang Wook ជាសិល្បករមួយរូបមានសម្ថភាពសម្ដែងបានយ៉ាងល្អ ជាពិសេស រូបសម្បត្តិតារារូបនេះ ពិតជាស្អាត សង្ហា និងមានមន្តស្នេហ៍តែម្ដង។ លើសពីនេះទៅទៀត ចាប់តាំងពីពេលចូលសិល្បៈដំបូង មកទល់ពេលនេះ កេរ្ដិ៍ឈ្មោះនៅតែល្បីល្បាញទូទាំងប្រទេសតែម្ដង។

យ៉ាងណាមិញ បើនិយាយពីការងារសិល្បៈវិញ គេតែងតែឃើញតារាមានភាពមមាញឹកខ្លាំង តាមរយៈការថតរឿងថ្មីៗ និងការងារសិល្បៈជាច្រើនផ្សេងទៀតផងដែរ។ ជាមួយគ្នានេះដែរ Ji Chang Wook មិនត្រឹមតែជាតារាដ៏ល្បីប៉ុណ្ណោះទេ តែត្រូវបានគេដឹងថាជាតារាប្រុសដែលមានអត្តចរិតល្អ រួសរាយរាក់ទាក់ខ្លាំងទៀតផង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្ដែង អ្វីដែលកម្លោះសង្ហា Ji Chang Wook រឹតតែធ្វើឲ្យមហាជន ក៏ដូចជាហ្វេនភ្ញាក់ផ្អើល ហើយសរសើរមិនដាច់ពីមាត់នោះ តារារូបនេះបានធ្វើទង្វើល្អមួយ ជាគំរូដល់អ្នកដទៃ។ ដោយតារាប្រុសរូបនេះ បានលើកនូវគម្របលូ ដើម្បីជួយសង្គ្រោះយកកូនឆ្មាចេញពីក្នុងលូ ខណៈដែលខ្លួនស្លៀកក្នុងសម្លៀកបំពាក់ស្អាត ដោយមិនខ្លាចប្រឡាក់ឡើយ។ ជាពិសេស ពេលយកកូនឆ្មាតូចនោះចេញពីក្នុងលូរួច តារារូបនេះ បានបង្ហាញសកម្មភាពយកចិត្តទុកដាក់ ព្រួយបារម្ភលើកូនឆ្មានោះយ៉ាងគួរឲ្យសរសើរ៕

សូមទស្សនារូបភាព និងវីដេអូខាងក្រោម៖

Ji Chang Wook
Ji Chang Wook
Ji Chang Wook
Ji Chang Wook
Ji Chang Wook
Ji Chang Wook
Ji Chang Wook
Ji Chang Wook
វីដេអូ Ji Chang Wook

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]