ភ្នំពេញ: នៅសល់ប្រមាណជាជាង២ឆ្នាំទៀត ពហុកីឡដ្ឋានជាតិមរតកតេជោ ដែលត្រៀមធ្វើជាកន្លែងសម្រាប់ធ្វើពិធីបើកនិងបិទ កីឡាអាស៊ីអាគ្នេយ៍ (ស៊ីហ្គេមលើកទី៣២) នៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា គ្រោងនឹងបញ្ចប់ការសាងសង់រួចរាល់នៅពេលឆាប់ៗខាងមុខនេះ ស្របពេលដែលហេដ្ឋារចនាសម្ព័ននៃពហុកីឡដ្ឋានដ៏ស្រស់ស្អាតមួយនេះ កំពុងសាងសង់រួចរាល់ជាបណ្តើរៗ។
យ៉ាងណាមិញ ងាកក្រលេកមកមើលទិដ្ឋភាពពហុកីឡដ្ឋានមរតកតេជោនៅពេលរាត្រីឯណេះវិញ ឃើញថាមិនត្រឹមតែមានភាពស្រស់ស្អាតតែប៉ុណ្ណោះទេ ប៉ុន្មានអ្វីដែលរឹតតែគួរឲ្យចាប់អារម្មណ៍ទៅទៀតនោះ គឺប្រព័ន្ធភ្លើងពណ៌ដែលរំលេចនៅលើផ្នែកផ្សេងៗនៃកីឡដ្ឋានដ៏ធំមួយនេះ រឹតតែធ្វើឲ្យអ្នកទស្សនា និងជាពិសេសប្រជាពលរដ្ឋខ្មែរមានភាពកោតសរសើរដល់ការរចនាកីឡដ្ឋានដ៏ស្រស់ស្អាតមួយនេះតែម្តង៕
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សចង់ឃើញកាន់តែច្បាស់ ថាតើកីឡាដ្ឋាននេះមានភាពស្រស់ស្អាតយ៉ាងណានោះ សូមទស្សនារូបភាពខាងក្រោមទាំងអស់គ្នា÷
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]