រាជធានីភ្នំពេញ៖ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានព្រមានទៅអាជ្ញាធរខណ្ឌ សង្កាត់ ភូមិទាំងអស់ ដែលមានសិទ្ធិចែកប័ណ្ណចាក់ការពារកូវីដ១៩ ដល់កុមារ ចាប់ពីអាយុ ១២ដល់១៧ឆ្នាំ គឺមិនអនុញាតឱ្យមានជាដាច់ខាត ចំពោះការយកលុយជាថ្នូរនឹងការផ្តល់ប័ណ្ណចាក់វ៉ាក់សាំងជូនកុមារនោះទេ បើមានករណីបែបនេះ គឺឯកឧត្តម ឃួង ស្រេង មិនមានការយោគយល់ជាដាច់ខាត៕ នេះបើតាមការចុះផ្សាយរបស់ក្រសួងសារព័ត៍មាន។
ក្នុងនោះ ឯកឧត្តម ឃួង ស្រេង បានថ្លែងព្រមានបែបនេះ តាមរយៈវីដេអូកិច្ចប្រជុំតាមប្រព័ន្ធអនឡាញ ជាមួយអាជ្ញាធរខណ្ឌទាំង១៤ នៅសាលារាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១នេះ ដើម្បីធានាប្រសិទ្ធិភាព ក្នុងអំឡុងពេលចាក់វ៉ាក់សាំងបានដំណើរការទៅរលូន។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបន្តទៀតថា ការចាក់វ៉ាក់សាំងជូនកុមារដែលមានអាយុ១២ឆ្នាំដល់ក្រោម១៨ ឆ្នាំនេះ អាជ្ញាធររបស់យើងត្រូវតែរៀបចំនិងធ្វើឡើងឱ្យបានម៉ត់ចត់បំផុត ដើម្បីឱ្យដំណើរការនៃការចាក់វ៉ាក់សាំងនេះទទួលបានជោគជ័យនិងទទួលបានការគាំទ្រយ៉ាងពេញទំហឹងពីសំណាក់ប្រជាពលរដ្ឋ ហើយអ្វីដែលសំខាន់ គឺដាច់ខាតមិនឱ្យមាននរណាម្នាក់យកលុយជាថ្នូរនឹងការចេញប័ណ្ណចាក់សាំងជូនកុមារនោះទេ ។ បើនៅតែមានសកម្មភាពបែបនេះ នោះអាជ្ញាធររាជធានីភ្នំពេញមិនយោគយល់ជាដាច់ខាត ។ ដូច្នេះ អាជ្ញាធរខណ្ឌ សង្កាត់ត្រូវតែយកចិត្តទុកដាក់ឱ្យបានម៉ត់ចត់បំផុតចំពោះការងារនេះ គឺមិនអនុញ្ញាតជាដាច់ខាតចំពោះការចេញប័ណ្ណជាថ្នូរនឹងការយកប្រាក់ជាដាច់ខាត អាជ្ញាធរខណ្ឌ សង្កាត់ ត្រូវតែទទួលខុសត្រូវដោយខ្លួនឯង។
សូមរម្លឹកដែរថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញបើកយុទ្ធនាការចាក់វ៉ាក់សាំងជូនកុមារ និងយុវវ័យអាយុ១២ដល់១៧ឆ្នាំ នៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២១ នៅវិមានសន្តិភាព ព្រមទាំងធ្វើសន្និសីទកាសែតផងដែរ ដោយសម្តេចនឹងនាំយកចៅៗរបស់សម្តេចទាំងអស់ ដែលមានអាយុ១២-១៧ឆ្នាំ ទៅទទួលវ៉ាក់សាំងនៅថ្ងៃនោះតែម្តង ហើយក្រៅពីចៅរបស់សម្តេចក៏នៅមានចៅៗ របស់ថ្នាក់ដឹកនាំសំខាន់ៗជាច្រើនរូបទៀតទៅទទួលវ៉ាក់សាំងផងដែរ៕
ប្រភព៖ ក្រសួងព័ត៍មាន
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]