កោះកុង៖ នាពេលថ្មីៗនេះ ក្រុមគ្រូពេទ្យជាច្រើនបានសំដែងកង្វល់គ្រាដែលអ្នកជំងឺកូវិដ១៩កាន់ តែកើនឡើងជាលំដាប់រហូតដល់ថ្នាក់បន្ទប់គ្មានគ្រែទំនេរ ចំណាយលើការទិញខ្យល់អុកស៊ីសែនកាន់តែច្រើន។
ដោយឡែក នៅថ្ងៃទី២៩កក្កដានេះមន្ទីរពេទ្យខេត្តកោះកុងបានលើកឡើងថា បច្ចុបន្ននេះស្ថានភាពនៃការឆ្លងរាលដាលជំងឺកូវីដ១៩ក្នុងសហគមន៍ក្នុងខេត្តកោះកុងនៅតែមានការកើនឡើងគួរឱ្យព្រួយបារម្ភ ទន្ទឹមនិងនោះករណីធ្ងន់ធ្ងរ(severe illness) ដែលបានចូលមកសម្រាក ថែទាំ ព្យាបាលនៅក្នុងមន្ទីរពេទ្យបង្អែកខេត្តកោះកុង មានការកើនឡើងជាលំដាប់។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សគិតត្រឹមថ្ងៃនេះអ្នកជំងឺកូវីដ១៩កំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យបង្អែកខេត្តកោះកុងពេញបន្ទប់អស់ហើយ គ្មានគ្រែទំនេរឡើយ ធ្វើឱ្យបន្ទុកនៃការថែទាំព្យាបាលរបស់ក្រុមគ្រូពេទ្យជួរមុខកាន់តែមានការមមាញឹក ទាំងថ្ងៃ ទាំងយប់។
ឯការប្រើប្រាស់អុកស៊ីហ្សែនកាន់តែមានការកើនឡើងជារៀងរាល់ថ្ងៃ ជាមធម្យមមន្ទីរពទ្យត្រូវប្រើអុកស៊ីហ្សែនអស់ ២៥ - ៣០ធុងក្នុងមួយថ្ងៃ ដែលធ្វើឱ្យមន្ទីរពេទ្យត្រូវទទួលបន្ទុកក្នុងការចំណាយលើការទិញខ្យល់អុកស៊ីសែនកាន់តែច្រើន និងកំពុងឈានទៅរកមានការខ្វះខាតថវិកា ។
អាស្រ័យហេតុនេះសូមបងប្អូនប្រជាពលរដ្ឋ កុំមើលស្រាលជំងឺកូវីដ១៩ឱ្យសោះ ត្រូវមានការប្រុងប្រយ័ត្នជានិច្ច និងត្រូវចូលរួមអនុវត្តវិធានការបង្ការជាប្រចាំ ជាពិសេសវិធានការ ៣ការពារ ៣កុំ និងទៅចាក់វ៉ាក់សាំងឱ្យបានគ្រប់ដូស៕
ប្រភព៖ PNN News
រូបភាព៖ មន្ទីរពេទ្យខេត្តកោះកុង
សូមចូលទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]