ប៉ៃលិន: យោងតាមប្រការ១ នៃសេចក្តីសម្រេចលេខ០៩០/ ២០.សសរ រដ្ឋបាលខេត្តប៉ៃលិនសម្រេច ហាមឃាត់ការធ្វើដំណើរឆ្លងកាត់ចេញ-ចូល ពីខេត្តប៉ៃលិន ទៅបណ្តាខេត្តផ្សេងៗទៀតជាបណ្ដោះអាសន្ន សម្រាប់រយៈពេល ១៤ (ដប់បួន) ថ្ងៃ គិតចាប់ពីម៉ោង ២៣.៥៩ នាទី (ម្ភៃបី និងហាសិបប្រាំបួននាទី) ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ ក្នុងគោលបំណងប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ ប្រភេទដែលតា (Delta)។
ដោយការហាមឃាត់ការធ្វើដំណើរខាងលើត្រូវបានលើកលែងចំពោះ ៖
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស-ការដឹកជញ្ជូនទំនិញគ្រប់ប្រភេទឆ្លងកាត់ផ្លូវជាតិលេខ ៥៧ ត្រង់ចំណុចព្រំប្រទល់អូរសួស្តី ជាប់ព្រំប្រទល់រវាងខេត្តប៉ៃលិន និងស្រុករតនមណ្ឌល និងផ្លូវជាតិលេខ ៥៩ ត្រង់ចំណុចព្រំប្រទល់ស្ទឹងកុយ រវាងស្រុកសាលាក្រៅ និងស្រុកកំរៀងខេត្តបាត់ដំបង
-ការធ្វើដំណើរឆ្លងកាត់របស់មន្ត្រីរាជការសាធារណៈទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិក្នុងគោលដៅ បំពេញការងារករណីពិសេស ដោយត្រូវបង្ហាញដល់កងកម្លាំងមានសមត្ថកិច្ច ត្រួតពិនិត្យនូវប័ណ្ណ សម្គាល់ការងាររបស់ខ្លួន ឯកសារបេសកកម្ម និងឯកសារពាក់ព័ន្ធផ្សេងទៀត
-ការធ្វើដំណើររបស់កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ក្នុងគោលដៅបំពេញភារកិច្ចរបស់ខ្លួន រួមទាំង ការដឹកជញ្ជូនពលករ ដែលធ្វើដំណើរវិលត្រឡប់ចូលមកក្នុងខេត្តប៉ៃលិន ទៅកាន់ខេត្ត ស្រុក កំណើតក្នុងគោលបំណង ដើម្បីធ្វើចត្តាឡីស័កបន្តចំនួន ៧ (ប្រាំពីរ) ថ្ងៃ នៅខេត្តសាមី រថយន្តសង្គ្រោះបន្ទាន់របស់មន្ទីរពេទ្យរដ្ឋ និងឯកជន រថយន្តពន្លត់អគ្គីភ័យ
- ការធ្វើដំណើររបស់អ្នកជំងឺធ្ងន់ធ្ងរទៅមន្ទីរពេទ្យខេត្តបាត់ដំបង ឬរាជធានីភ្នំពេញ ដើម្បីទទួលបាន នូវសេវាសុខភាពចាំបាច់ និងបន្ទាន់ដោយកំណត់ចំនួនមនុស្សមិនឱ្យលើសពី ៤ (បួន)នាក់ សម្រាប់ករណីនីមួយៗ៕
ចង់ជ្រាបកាន់តែច្បាស់ សូមអានសេចក្តីលម្អិតដែលមានភ្ជាប់នៅផ្នែកខាងក្រោម÷
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]