កូរ៉េខាងត្បូង៖ តារាសម្តែងរបស់កូរ៉េត្បូង លោក Jo In Sung បានបរិច្ចាគទឹកប្រាក់ ៥០០ លានវ៉ុន ស្មើនឹង ៤៣២,៤៤៩.២៥ ដុល្លារអាមេរិក ដើម្បីជួយសាងសង់សាលានៅក្នុងប្រទេសតង់ហ្សានី។
បើតាមមូលនិធិសុខមាលភាព Milal តារាសម្តែងរូបនេះ បានផ្តល់ទឹកប្រាក់បរិច្ចាគក្នុងចំនួនយ៉ាងច្រើន ដើម្បីអបអរក្នុងថ្ងៃខួបកំណើតរបស់លោក កាលពីថ្ងៃទី២៨ ខែកក្កដា ហើយសាលាដែលមានឈ្មោះថា Singida New Vision School ត្រូវបានបញ្ចប់ការសាងសង់ នៅក្នុងភាគកណ្តាលប្រទេសតង់ហ្សានី នៅឆ្នាំ២០១២ ជាមួយទឹកប្រាក់ឧបត្ថម្ភចំនួន ៥០០ លានវ៉ុន ពីតារាសម្តែង Jo In Sung។ គួរបញ្ជាក់ដែរថា សាលានេះត្រូវបានសាងសង់នៅក្នុងតំបន់ក្រីក្រមួយនៃប្រទេសតង់ហ្សានី ដែលមិនសូវមាននូវការផ្គត់ផ្គង់អគ្គិសនីនៅទីនោះ ប៉ុន្តែ បច្ចុប្បន្ននេះ សាលានេះកំពុងតែទទួលអប់រំសិស្សចំនួន ៣៥១នាក់ នៅក្នុងថ្នាក់មត្តេយ្យ៣ថ្នាក់ និង ថ្នាក់បឋមចំនួន៥ថ្នាក់។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សតាមប្រភពព័ត៍មានមួយចំនួន បានបង្ហើបឱ្យដឹងថា Jo In Sung បានសំរេចចិត្តបរិច្ចាគបន្ទាប់ពីបានទទួលព័ត៍មានថា មូលនិធិសុខុមាលភាពMilal កំពុងមានបញ្ហាជាមួយនឹងថវិកាដើម្បីសាងសង់សាលារៀនមួយនៅតំបន់នោះ។ ក្នុងនោះ តារារូបនេះក៏បានទៅទស្សនាសាលា Singida New Vision នៅឆ្នាំ ២០១៩ និងបានដាំកូនឈើ Terminalia នៅក្នុងសួនកុមារ។
បើតាមប្រភពព័ត៌មានផ្សេងទៀត បានទម្លាយឱ្យដឹងថា Jo In Sung ត្រូវបានគេដឹងថាបានបរិច្ចាគថវិកាសរុបចំនួន ៨០០ លានវ៉ុន ស្មើនឹង ៦៩១,៨២០.០៩ ដុល្លារ ជារៀងរាល់ឆ្នាំចាប់ពីឆ្នាំ ២០១១ ដល់ឆ្នាំ ២០១៩ ដល់មជ្ឈមណ្ឌលវេជ្ជសាស្ត្រអាស៊ាន៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]