ចិន៖ រយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ នៅក្នុងប្រព័ន្ធផ្សព្វផ្សាយចិន បានយកចិត្តទុកដាក់យ៉ាងខ្លាំង ចំពោះព្រឹត្តិការណ៍កីឡាអូឡាំពិកទីក្រុងតូក្យូ ឆ្នាំ ២០២០ ដែលធ្វើឡើងនៅប្រទេសជប៉ុន ជាពិសេស មិនត្រឹមតែមានទស្សនិកជនជាច្រើនតែប៉ុណ្ណោះទេ សូម្បីតែបណ្ដាសិល្បករ ក៏កំពុងតែតាមដានពី កីឡាករតំណាងប្រទេសរបស់ខ្លួន ផងដែរ។
ដោយឡែក នៅល្ងាច ថ្ងៃទី ២៩ ខែកក្កដា កីឡាការិនី Chen Meng បានឈ្នះមេដាយមាសលើកទី ១៥ ជូនគណៈប្រតិភូចិន ដែលត្រូវបានគេស្គាល់ថា ជាប្អូនស្រីជីដូនមួយរបស់ តារាសម្ដែងប្រុសលោក Huang Xiaoming បានទទួលនូវការអបអរសាទរ និងកោតសរសើរជាច្រើន ជាពិសេស តារាសម្តែងប្រុសរូបនេះក៏បានចែករំលែកសារ លើកទឹកចិត្ត ដោយបានរៀបចំពិធីជប់លៀងនៅផ្ទះ ស្វាគមន៍ប្អូនស្រីរបស់ខ្លួនពេលត្រឡប់មកផ្ទះវិញ ដែលការបង្ហាញមួយនេះ បានក្លាយជាប្រធានបទដ៏គួរឱ្យចាប់អារម្មណ៍ពីមនុស្សជាច្រើននាក់ចំពោះ ពីរនាក់បងប្អូនរូបនេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សប៉ុន្តបន្ទាប់ពីនោះ នៅបណ្ដាញសង្គម ក៏មានអ្នកនិយមលេងអ៊ីនធឺណេតចិនជាច្រើន បានលើកឡើងពីឈ្មោះរបស់ តារាស្រី Angela Baby ដែលត្រូវជាភរិយា លោក Huang Xiaoming ភ្លាមៗ និងរង់ចាំមើលពីសកម្មភាពរបស់នាង ចំពោះបងប្អូនជីដូនមួយរបស់ស្វាមីខ្លួនដែលបានឈ្នះមេដាយមាស។ យ៉ាងណាមិញ អ្វីដែលគួរឲ្យកត់សម្គាល់នោះគឺ នៅលើ Weibo របស់ Angela Baby បណ្ដាអ្នកលេងបណ្ដាញសង្គមជាច្រើន បានឃើញតែប្រកាសមួយប៉ុណ្ណោះ ដែលនាងបានបង្ហាញពីការគាំទ្រក្រុមកីឡារបស់ចិន មុនការប្រកួត ដោយមានរូបភាពរបស់ Chen Meng នៅក្នុងនោះដែរ តែបន្ទាប់ពី កីឡាការីនីរូបនេះ បានឈ្នះមេដាយមាសមក AngelaBaby ស្រាប់តែមិនមានការប្រកាសអបអរសាទរអ្វីទៀតនោះទេ។
ម៉្យាងវិញទៀត ដោយសារតែបញ្ហានេះហើយ ទើបនៅលើបណ្តាញសង្គម មានអ្នកគាំទ្រជាច្រើន បានបញ្ចេញមតិថា ងឿងឆ្ងល់ពីហេតុផលអ្វី បានជា AngelaBaby មិនអបអរសាទរចំពោះប្អូនស្រីរបស់ស្វាមី ដែលវាជាហេតុដ៏គួរឱ្យព្រួយបារម្ភពីអ្នកគាំទ្រជាច្រើន ទៅលើទំនាក់ទំនងនាង និងស្វាមី ថាកំពុងតែមានបញ្ហានឹងគ្នាឬយ៉ាងណា ៕
ប្រភព៖ Kenh14
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]