ចិន៖ បន្ទាប់ពី បានចូលរួមព្រឹត្តិការណ៍ឃោសនាខ្សែភាពយន្តរឿង «You Are My Glory» រូបភាពរបស់តារាស្រី Dilraba ត្រូវបានអ្នកគាំទ្រជាច្រ់ើន ផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំងនៅលើបណ្ដាញសង្គម និងយ៉ាងយកចិត្តទុកដាក់ ពីក្បាលដល់ចុងជើង ពីការតុបតែងខ្លួនឡើងស្រស់ស្អាតដូចព្រះនាង ពីតារាស្រីរូបនេះ។ 

តែទោះយ៉ាងណា នៅក្នុងនោះដែរ តារាស្រីរូបនេះ បានធ្វើឲ្យមនស្សជាច្រើន ដឹងថា រូបនាងបានស្រកទម្ងន់យ៉ាងគួរឱ្យព្រួយបារម្ភ ស្របពេលដែលបានឃើញពីរូបរាងតូចច្រឡឹងជាងមុន នៅក្នុងការបង្ហាញខ្លួនលើកនេះ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក បើក្រឡេកមកមើលរូបភាពរបស់ Dilraba កាលពីមុនវិញ ក៏បានធ្វើអ្នកនិយមលេងអ៊ីនធឺណេតនៅប្រទេសចិនទាំងអស់ មានការភ្ញាក់ផ្អើលផងដែរ ចំពោះរូបរាងកាយរបស់នាង ព្រោះនៅខណៈពេលនោះ តារាស្រីរូបនេះ តែងតែចូលចិត្តស្លៀកពាក់រ៉ូបវាលទ្រូងយ៉ាងជ្រៅ បង្កប់នូវភាពស៊ិចស៊ី បង្អួតរាងនាងដែលពោរពេញទៅដោយភាពតឹងណែន ស្ទើរតែគ្រប់ពេលទៅហើយ ។

ជាពិសេសនោះ ការបង្ហាញខ្លួននៅក្នុងឈុតទាំងនេះ Dilraba ពិតជាមានភាពទាក់ទាញយ៉ាងខ្លាំង ព្រមជាមួយនឹងសម្រស់យ៉ាងស្រស់សោភាមានមន្តស្នេហ៍ និងបានអង្រួនអារម្មណ៍អ្នកទស្សនាឲ្យកាន់តែដិតជាប់ក៏ដូចជាឈ្លក់វង្វេងនឹងសម្រស់របស់នាងកាន់តែខ្លាំងឡើង៕ 

ប្រភព៖ Kenh14

សូមទស្សនារូបភាពខាងក្រោម៖ 

Dilraba
Dilraba
Dilraba
Dilraba
Dilraba
Dilraba
Dilraba
Dilraba

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]