រាជធានីភ្នំពេញ៖ បច្ចុប្បន្នភាពនៃជំងឺកូវីដ១៩ នៅក្នុងប្រទេសកម្ពុជា ហាក់មិនទាន់ស្រាកស្រាន្តនោះមកទល់ពេលនេះ ខណៈអ្នកស្លាប់ដោយសារជំងឺនេះ នៅតែបន្តកើនឡើងជារៀងរាល់ថ្ងៃ។ គិតត្រឹមថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាលបានប្រកាសរកឃើញអ្នកស្លាប់ចំនួន ១,៣៥០ នាក់ ដោយមានករណីស្លាប់ថ្មីចំនួន ១១នាក់។

ដោយឡែក កាលពីថ្មីៗនេះ មានស្ត្រីមួយរូបមានគណនីហ្វេសប៊ុក ឈ្មោះ យ៉ុង ឈុន បានបង្ហោះសារមួយទាំងទឹកភ្នែករៀបររាប់ពីអាការៈនៃជំងឺកូវីដ៩របស់រូបខ្លួន ហើយថែមទាំងអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋ កុំធ្វេសប្រហែស នឹងមើលស្រាលជំងឺកូវីដ១៩នេះឱ្យសោះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងនោះ ស្ត្រីដែលមានគណនីហ្វេសប៊ុកឈ្មោះខាងលើ បានសរសេររៀបរាប់សារដូច្នេះថា៖

យ៉ុង ឈុន

ក្រោយពីបានឃើញសារបែបនេះ មានមហាជនជាច្រើន បានចូលទៅខមិនសម្តែងការអាណិតចំពោះស្ត្រីខាងលើ និង​លើកទឹកចិត្ត ចំពោះរូបនាង ឱ្យរឹងប៉ឹងរឹងមាំ កុំឱ្យចុះចាញ់នឹងជំងឺនេះ។

សូមជម្រាបផងដែរថា គិតត្រឹមថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាលបានរកឃើញចំនួន ករណីកូវីដ១៩ ករណីថ្មីចំនួន ៧៦៥ នាក់ ដោយមានអ្នកជាសះស្បើយថ្មីចំនួន​៦៩៤ នាក់ និង  ករណីនាំចូលពីក្រៅប្រទេសចំនួនថ្មី ៣២៨ករណី ក្នុងនោះមានករណីស្លាប់ថ្មីចំនួន ១១នាក់៕

ស្ត្រីម្ចាស់គណនីហ្វេសប៊ុក យ៉ុង ឈុន
ស្ត្រីម្ចាស់គណនីហ្វេសប៊ុក យ៉ុង ឈុន
ស្ត្រីម្ចាស់គណនីហ្វេសប៊ុក យ៉ុង ឈុន
សេចក្តីជូនព័ត៍មានរបស់ក្រសួងសុខាភិបាល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]