ថៃ៖ បន្ទាប់ពីបានជាសះស្បើយពីជំងឺកូវីដ១៩ មក ក្រឡេកឃើញថា តារាស្រី Pancake Khemnit បានបង្ហាញពីសកម្មភាពរបស់ខ្លួនជាបន្តបន្ទាប់នៅលើបណ្ដាញសង្គម និងភាពសប្បាយរីករាយសាជាថ្មីជាមួយនឹងក្រុមគ្រួសារ ផងដែរ។
ដោយឡែក កាលពីថ្មីនេះ តារាស្រីរូបនេះ ក៏បានធ្វើការបើកចិត្តជាលើកដំបូង ជាមួយនឹងអ្នកម្ដាយរបស់ខ្លួន រៀបរាប់ពីរឿងរ៉ាវខណៈពេលកំពុងព្យាបាលជំងឺកូវីដ១៩ ដោយនៅក្នុងនោះ នាងថែមទាំងបានបង្ហាញពីការព្រួយបារម្ភ ចំពោះអ្នកម្តាយ ដែលបានឆ្លងចូលទៅដល់សួត ដែលត្រូវការចាក់បញ្ចូលឈាម ថែមទៀតផង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាពិសេសនោះដែរ Pancake ក៏បានបង្ហើបឲ្យដឹងថា រូបនាងបានថតមើលសួត ដោយខាងគ្រូពេទ្យបានប្រាប់ថាសួតរបស់នាង បានជាសះស្បើយហើយ ប៉ុន្តែនៅមានកន្លែងខ្លះដែលត្រូវរងឥទ្ធិពល ដែលអាចធ្វើឲ្យមានភាពនឿយហត់ ដែលរោគសញ្ញាទាំងនេះនឹងនៅតែមាន ព្រមទាំងត្រូវការពេលវេលាដើម្បីឲ្យបានជាសះស្បើយ។
មិនត្រឹមតែប៉ុណ្ណោះ Pancake ក៏បានប្រាប់ពីអារម្មណ៍នៅពេលដែលខាងមន្ទីរពេទ្យបានមកទទួលនាងនិងសមាជិកគ្រួសារទៅព្យាបាល ដោយបានលើកឡើងថា ខណៈពេលដែលនាងបានចូលដល់ក្នុងបន្ទប់ នាងមិនដែលដើរចេញម្តងណាទេ។ ក្នុងនោះដែរ វាហាក់ស្ថិតនៅក្នុងតំបន់ចតុកោណ ប៉ុន្តែសំណាងណាស់ ដែលរូបនាងបាននៅជាមួយនឹងគ្រួសារ ដោយសារតែនៅពេលនោះ ចំនួនបន្ទប់គឺនៅមានកម្រិត ដែលធ្វើឲ្យនាងនិងគ្រួសារអាចនៅជាមួយគ្នាបាន។
លើសពីនេះទៅទៀត អ្វីដែលគួរឲ្យចាប់អារម្មណ៍បំផុតនោះគឺ នៅពេលដែលមានសំណួរសួរដល់ពីភាពភ័យខ្លាចនៃការស្លាប់ ដោយសារតែរាល់ថ្ងៃនេះ មានចំនួនអ្នកស្លាប់កាន់តែច្រើនឡើង ស្រាប់តែតារាស្រីរូបនេះ បាននិយាយថា៖
ប្រភព៖ Sanook
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]