តារាកម្សាន្ត: ប្រិយមិត្ត មហាជន និងពុកម៉ែ បងប្អូន ដែលជាអ្នកនិយមលេងបណ្តាញសង្គម ច្បាស់ណាស់ពិតជាធ្លាប់បានជ្រាប និងដឹងនៅដំណឹងមរណភាពដ៏សែនក្រៀមក្រំ ដោយកាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២០កន្លងទៅ យុវតីរូបស្រស់ កញ្ញា គ្រី សុដាឡែន ហៅ ជ្រុយ បានទទួលមរណភាពនៅនឹងកន្លែងកើតហេតុ ដោយសារតែគ្រោះថ្នាក់ចរាចរណ៍នៅក្នុងភូមិសាស្រ្តសង្កាត់បឹងកេងកងទី២កាលពីកន្លងទៅ។

យ៉ាងណាមិញ ថ្មីៗនេះមានគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Yung Lady ដែលត្រូវបានគេស្គាល់ថាជាសិល្បកររ៉េបមួយរូប បានចេញជាវីដេអូចម្រៀង Rap មួយមានចំណងជើងថា "១៨" ដែលអត្ថន័យបង្កប់នៅក្នុងចម្រៀងមួយបទនេះដើម្បីជូនទៅដល់ជនដែលបានបង្កហេតុនឹងធ្វើឲ្យកញ្ញា គ្រី សុដាឡែន ស្របពេលដែលនាងមានអាយុ១៨ឆ្នាំ និងដើម្បីស្វែងរកយុត្តិធម៌ជូនដល់យុវតីមួយរូបនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គួរកត់សម្គាល់ផងដែរថា មិនទាន់បានប៉ុន្មានផងវីដេអូមួយនេះ ក៏ទទួលបានការគាំទ្រពីសំណាក់មហាជន នៅលើបណ្ដាញសង្គមហ្វេសប៊ុក ដោយមានការចុច like ,share និងបញ្ចេញមតិនៅក្នុង Comments រាប់ពាន់ រាប់ម៉ឺននាក់ផងដែរ៕

ចង់ជ្រាបកាន់តែច្បាស់សូមទស្សនារូបភាព និងវីដេអូខាងក្រោមទាំងអស់គ្នា÷

កញ្ញា គ្រី សុដាឡែន
ផ្នូរកញ្ញាគ្រី សុដាឡែន
Yung Lady
បទ១៨

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]