ភ្នំពេញ៖ បច្ចុប្បន្ន កម្មវិធីប្រកួតបវរកញ្ញា Miss World កម្ពុជា ២០២០ បានស្វែងរកឃើញនូវម្ចាស់ជ័យលាភី ដែលបានទៅលើ កញ្ញា ភុំ សោភ័ណ្ឌ។ ក្រោយគ្រងមកុដរួច មានមហាជនជាច្រើន បានសរសើរទៅលើសមត្ថភាព និងរូបសម្ផស្សដ៏ស្រស់ស្អាតរបស់នាង ថាសាកសមជាបវរកញ្ញាគ្រប់ៗគ្នា។ លើសពីនេះទៅទៀត មួយរយៈចុងក្រោយនេះ គេតែងតែឃើញតារារូបនេះ បង្ហោះរូប តុបតែងខ្លួនស្អាតៗ មើលទៅពិតជាមានភាពទាក់ទាញខ្លាំង។

ជាមួយគ្នានេះដែរ សព្វថ្ងៃកញ្ញា ភុំ សោភ័ណ្ឌ ក៏កំពុងហ្វឹកហាត់ ពង្រឹងទៅលើសមត្ថភាព ដើម្បីត្រផមខ្លួនទៅចូលប្រកួតក្នុងកម្មវិធី Miss World នៅលើឆាកអន្តរជាតិនាពេលខាងមុខឆាប់ៗនេះ។ ក្នុងនោះដែរ គេដឹងថាបវរកញ្ញារូបនេះ ទើបតែអាយុ១៩ឆ្នាំប៉ុណ្ណោះ តែនាងក្លាយជាស្ត្រីម្នាក់ ដែលកំពុងត្រៀមខ្លួនតំណាងឲ្យកម្ពុជាទៅប្រកួតជាមួយបេក្ខនារីជាច្រើនមកពីប្រទេសផ្សេងៗគ្នា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្ដែង អ្វីដែលគេសង្កេតឃើញកន្លងមកនោះ គឺកញ្ញា ភុំ សោភ័ណ្ឌ ក៏ចូលចិត្តផ្នែកចម្រៀង ហើយនាងក៏ឧស្សាហ៍ច្រៀងបង្ហោះលើបណ្ដាញសង្គមជាញឹកញាប់ទៀតផង។ ជាពិសេស មុននេះនាងបានបង្ហោះវីដេអូកំពុងច្រៀងលេងនៅក្នុងថ្នាក់រៀន ដោយស្ដាប់សម្លេងតារាស្រីរូបនេះបកស្រាយ ពិតជាមានទឹកដមសំនៀងពីរោះ មិនចាញ់តារាចម្រៀងអាជីពប៉ុន្មានឡើយ។ ក្រោយបង្ហោះវីដេអូនេះរួច មានហ្វេនបានចូលទៅ Comment សរសលរពីសម្លេងនាងគ្រប់ៗគ្នាតែម្ដង៕

សូមទស្សនារូបភាព និងវីដេអូខាងក្រោម៖

  កញ្ញា ភុំ សោភ័ណ្ឌ
  កញ្ញា ភុំ សោភ័ណ្ឌ
  កញ្ញា ភុំ សោភ័ណ្ឌ
  កញ្ញា ភុំ សោភ័ណ្ឌ
  កញ្ញា ភុំ សោភ័ណ្ឌ
  កញ្ញា ភុំ សោភ័ណ្ឌ
  កញ្ញា ភុំ សោភ័ណ្ឌ
  កញ្ញា ភុំ សោភ័ណ្ឌ
វីដេអូ កញ្ញា ភុំ សោភ័ណ្ឌ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]