ហុងកុង៖ ថ្មីៗនេះ នៅថ្ងៃទី ២៩ ខែកក្កដា ដោយតាមទំព័រ QQ បានរាយការណ៍ថា តារាសម្តែងប្រុស លោក Andy Lau (លី តាវហួ) បានធ្វើការជជែកកម្សាន្តជាមួយអ្នកគាំទ្រ តាមរយៈការផ្សាយផ្ទាល់ នៅក្នុងឱកាសគម្រប់ខួប៤០ឆ្នាំ នៃអាជីពសិល្បៈរបស់ខ្លួន។

មិនត្រឹមតែប៉ុណ្ណោះ អ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះគឺ មានមនុស្សជាង ៨០ លាននាក់ ដែលបានមើលការចាក់ផ្សាយរបស់តារាប្រុសរូបនេះ ក្នុងពេលដែលរូបលោកផ្ទាល់ បានធ្វើការចែករំលែក ពីការចងចាំ ក៏ដូចជាព័ត៌មានផ្ទាល់ខ្លួនជាច្រើន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ យោងតាមសារព័ត៌មានដដែលនេះ បានឲ្យដឹងទៀតថា លោក Andy Lau គឺជា សិល្បករមួយរូបដែលមានអ្នកគាំទ្រជាច្រើនធំ ព្រមទាំងបានគោរពស្រលាញ់ ក្នុងពេលដែលតារាប្រុសរូបនេះ បានប្រឡូកនៅក្នុងសិល្បៈអស់រយៈពេលជាច្រើនឆ្នាំកន្លងមកនេះ។ ជាពិសេស កាលពីខែកុម្ភៈកន្លងទៅនេះ តារាសម្តែងហុងកុងរូបនេះ ក៏បានចូលរួមក្នុងការចាក់ផ្សាយមួយ ដែលមានចំនួនអ្នកទស្សនាប្រមាណ ៣២ លាននាក់ផងដែរ។

ម៉្យាងវិញទៀត ទាក់ទងនឹងអាជីពភាពយន្ត លោក Andy Lau ក៏បានបង្ហាញពីសមត្ថភាពរបស់ខ្លួនបន្តិចម្តងៗ ដែល បច្ចុប្បន្ននេះ លោកត្រូវបានគេចាត់ទុកថា ជាតារាម្នាក់ដែលមានឈ្មោះ ធានានូវភាពទាក់ទាញ​នៅលើអេក្រង់ហុងកុង ផងដែរ។ 

ជាក់ស្ដែង បន្ទាប់ពីធ្វើការអស់រយៈពេល ៤០ ឆ្នាំក្នុងអាជីពនេះ លោក Andy Lau មិនដែលប្រើសិទ្ធិជាតារាល្បីអ្វីនោះទេ គឺលោកតែងតែមានភាពរួសរាយរាក់ទាក់ បើទោះជាមានវ័យកាន់ទេជ្រេក៏ដោយ ក៏តារាសម្តែងរូបនេះ នៅតែខិតខំប្រឹងប្រែងនៅក្នុងការងារជានិច្ច៕ 

ប្រភព៖ Zingnews

សូមទស្សនារូបភាពខាងក្រោម៖ 

Andy Lau
Andy Lau
Andy Lau
Andy Lau
Andy Lau
Andy Lau

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]