កូរ៉េខាងត្បូង៖ កាលពីថ្មីៗនេះ តារាសម្តែងប្រុសដ៏ល្បីនៅក្នុងរឿង Blue Tower លោក Kim Ho Chang ត្រូវបានគេរាយការណ៍ថា មានណាត់ជួបជាមួយនារីមិនមែនជាតារា។

បើយោងតាមសារព័ត៍មាន នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១នេះ បានរាយការណ៍ថា តារាសម្តែង Kim Ho Chang គឺមានទំនាក់ទំនងយ៉ាងស៊ីជម្រៅជាមួយនារីមិនមែនជាតារាដែលមានអាយុតិចជាងតារារូបនេះ។ ព័ត៍មានលេចលឺបែបនេះភ្លាមៗក្រោយពីតារារូបនេះថ្មីៗនេះ បានប្រកាសនៅលើប្រព័ន្ធសង្គមថា រូបលោកបានស្រកទម្ងន់ ៦គីឡូក្រាម បន្ទាប់ពីបានតមអាហារមួយរយៈ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

សូមជម្រាបដែរថា តួសម្តែងរូបសង្ហា Kim Ho Chang មានឈ្មោះបោះសម្លេងយ៉ាងខ្លាំងនៅក្នុងខ្សែភាពយន្តដូចជា៖ Blue Tower  ដែលជាខ្សែភាពយន្តវេជ្ជសាស្ត្របំប្លែងមកពីភាពយន្ត White Tower។ ក្នុងនោះដែរ លោក Kim ក៏មានវត្តមាននៅក្នុងខ្សែភាពយន្តល្បីៗដូចជា៖ Your Woman, Angel Eyes, Love is coming, Sweet Enemy , Her Private Life,Miss Baek និងភាពយន្តរឿង Woman’s Wail ផងដែរ៕

Kim Ho Chang
Kim Ho Chang
Kim Ho Chang
Kim Ho Chang 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]