កំពង់ចាម៖ នាពេលថ្មីៗនេះ កសិករក្នុងឃុំកោះសូទិន និងឃុំកោះមិត្ត ស្រុកកំពង់សៀម កំពុងមានការមមាញឹកខ្លាំង ក្នុងការញ៉ាប់ដៃញ៉ាប់ជើងខ្លាំងក្នុងការប្រមូលផលពោតក្រហម ខណៈដែលទឹកទន្លេមេគង្គខេត្តកំពង់ចាមបានហក់ឡើងខ្ពស់ជាង១០ម៉ែត្រ។
ដោយឡែក ប្រជាកសិករមួយចំនួនក្នុងឃុំកោះសូទិន ស្រុកកោះសូទិន និងឃុំកោះមិត្ត កំពុងមមា ញឹកក្នុងការប្រមូលផលដំណាំពោតក្រហមរបស់ខ្លួន ខណៈដែលទឹកទន្លេមេគង្គខេត្តកំពង់ចាម បានបន្តហក់ឡើងកំពស់ជាង១០ម៉ែត្រ។ បន្ទាប់ពីទឹកទន្លេមេគង្គខេត្តកំពង់ចាមបានឡើងយ៉ាង ក្នុងរយៈពេល៣ថ្ងៃកន្លងទៅ សម្រាប់ថ្ងៃទី៣០ខែកក្កដាឆ្នាំ២០២១នេះ ស្ថានភាពកំពស់ទឹក ទន្លេបានស្រកបន្តិច។ បើយោងតាមរបាយការណ៍ពីមន្ទីរធនធានទឹក និងឧតុនិយមខេត្ត កំពង់ចាមបានបញ្ជាក់ថាកំពស់ទឹកនៅថ្ងៃនេះគឺមានកំពស់១០,១៧ម៉ែត្រ បើធៀបទៅនឹងថ្ងៃ ម្សិលមិញទឹក ស្រក០,០១ម៉ែត្រ ហើយកំពស់ទឹកនាពេលនេះបើធៀបទៅឆ្នាំកន្លងទៅមាន កំពស់ត្រឹម ៤,៣១ម៉ែត្រប៉ុណ្ណោះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយ៉ាងណាមិញ សូមបញ្ជាក់ថាជារៀងរាល់ឆ្នាំរដ្ឋបាលខេត្តកំពង់ចាមតែងតែមានផែនការជួយសង្គ្រោះទៅដល់បងប្អូនប្រជាពលរដ្ឋតាមរូបភាពផ្សេងៗដូចជាជួយរុះរើផ្ទះដែលទទួលរងដោយការ បាក់ច្រាំងទន្លេ ជម្លៀស ប្រជាពលរដ្ឋ និងសត្វពាហនៈទៅកាន់ទីទួលសុវត្ថិភាព និងណែនាំ ដល់ប្រជាពលរដ្ឋត្រូវថែទាំសុខភាព ពោលគឺទទួលទានទឹកដាំពុំ និងរស់នៅស្អាតជាពិសេស ការពារក្មេងតូចៗ កុំឲ្យលង់ទឹក ស្លាប់ដោយឪពុកម្តាយមិនដឹង រួមទាំងវិធានការផ្សេងៗទៀត៕
ប្រភព៖ មន្ទីរព័ត៌មាន ខេត្តកំពង់ចាម
សូមចូលទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]