ភ្នំពេញ៖ ធនាគារ វីង (ខេមបូឌា) ម.ក និងក្រុមហ៊ុន ក្រេឌីត ប្យួរ៉ូ (ខេមបូឌា) ខូ អិលធីឌី​ (ស៊ីប៊ីស៊ី) បានរួមសហការគ្នាដើម្បី​ផ្តល់ភាពងាយស្រួលក្នុងការទទួលបានរបាយការណ៍ឥណទានសំខាន់ៗតាមរយៈកម្មវិធីស្មាតហ្វូនវីង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ឥឡូវនេះតាមរយៈមុខងារថ្មីនៅលើកម្មវិធីស្មាតហ្វូនវីង អ្នកប្រើអាចស្នើសុំរបាយការណ៍ឥណទានផ្ទាល់ខ្លួនពី ស៊ីប៊ីស៊ី ដែលផ្តល់ភាពងាយស្រួលសម្រាប់ពួកគេក្នុងការពិនិត្យមើលប្រវត្តិឥណទានដែលចាំបាច់សម្រាប់ការស្នើសុំប្រាក់កម្ចីនៅតាមស្ថាប័នហិរញ្ញវត្ថុណាមួយ។

លោក ហាន ប៉េងក្វាង អគ្គនាយកនៃធនាគារវីងបានមានប្រសាសន៍ថា៖

  ប្រសាសន៍របស់លោក ហាន ប៉េងក្វាង 

តាមរយៈភាពជាដៃគូរវាងធនាគារ វីង និង ស៊ីប៊ីស៊ី អ្នកប្រើប្រាស់អាចស្នើសុំដោយខ្លួនឯងនូវរបាយការណ៍ឥណទានផ្ទាល់ខ្លួនតាមរយៈស្មាតហ្វូន ដែលជួយសន្សំសំចៃពេលវេលា និងថវិកាបាន បើមិនដូច្នេះទេពួកគេត្រូវចំណាយសម្រាប់ការធ្វើដំណើរទៅការិយាល័យរបស់ ស៊ីប៊ីស៊ី និងការិយាល័យរបស់ស្ថាប័នហិរញ្ញវត្ថុដែលជាដៃគូរបស់ ស៊ីប៊ីស៊ី។ ដំណើរការនៃការស្នើសុំទាំងមូលអាចត្រូវបានធ្វើឡើងក្នុងរយៈពេលតែប៉ុន្មានថ្ងៃប៉ុណ្ណោះ ដោយរាប់តែថ្ងៃធ្វើការ តាមរយៈឌីជីថលផ្លេតហ្វមដែលមាន សុវត្ថិភាព និងភាពងាយស្រួលរបស់ធនាគារ វីង និង ស៊ីប៊ីស៊ី

លោក ​អឿ សុធារ័ត្ន ដែលជាប្រធាននាយកប្រតិបត្តិរបស់ ស៊ីប៊ីស៊ី បានមានប្រសាសន៍ថា៖ 

ប្រសាសន៍របស់លោក ​អឿ សុធារ័ត្ន 

របាយការណ៍ឥណទានផ្ទាល់ខ្លួនកត់ត្រាប្រវត្តិទូទាត់ឥណទានរបស់អ្នកខ្ចី ដែលត្រូវបានប្រមូលផ្តុំមកពីស្ថាប័នហិរញ្ញវត្ថុទាំងអស់ដែលជាសមាជិករបស់ ស៊ីប៊ីស៊ី។ ស្ថាប័នហិរញ្ញវត្ថុដែលផ្តល់ឥណទានទាំងអស់តម្រូវឱ្យរាយការណ៍ព័ត៌មានឥណទានដល់ ស៊ីប៊ីស៊ី។ អ្នកផ្តល់ឥណទានត្រូវពិនិត្យឯកសារឥណទានផ្ទាល់ខ្លួនរបស់អ្នកស្នើសុំ ដើម្បីវាយតម្លៃលទ្ធភាពក្នុងការប្រើប្រាស់ឥណទានមុនពេលសម្រេចចិត្តផ្តល់ឥណទាន។ ប្រវត្តិនៃការសងឥណទានល្អនឹងធ្វើឱ្យមានភាពងាយស្រួលសម្រាប់អ្នកស្នើសុំ ដើម្បីមានលក្ខណៈគ្រប់គ្រាន់ក្នុងការទទួលបានឥណទាន។

យោងតាមរបាយការណ៍សន្ទស្សន៍ឥណទានលក្ខណៈបុគ្គលសម្រាប់ត្រីមាសទី ៤ ឆ្នាំ ២០២០ ការស្នើសុំឥណទានលក្ខណៈបុគ្គលកើនឡើងសរុប ១៧ ភាគរយនៅកម្ពុជា។ ការកើនឡើងគួរឱ្យកត់សំគាល់បំផុតគឺពាក្យសុំប្រាក់កម្ចីអចលនទ្រព្យ ដែលកើនឡើង ៣៣ ភាគរយពីត្រីមាសមុន បន្ទាប់មកមានការកើនឡើងចំនួន ១៦ ភាគរយនៃពាក្យស្នើសុំឥណទានសម្រាប់ប្រើប្រាស់ផ្ទាល់ខ្លួន។ ហើយក៏មានការកើនឡើងចំនួន ២ ភាគរយនៃពាក្យសុំប័ណ្ណឥណទានផងដែរ។

ទាំងធនាគារ វីង និង ស៊ីប៊ីស៊ី សហការគ្នាដើម្បីលើកកម្ពស់ការទទួលបានសេវាហិរញ្ញវត្ថុកាន់តែទូលំទូលាយសម្រាប់ប្រជាជនកម្ពុជា ដែលធ្វើឲ្យកម្រិតជីវភាពរបស់សហគមន៍ជាច្រើនជាងមុន កាន់តែមានភាពប្រសើរឡើង។ ក្នុងរយៈពេល ១៣ ឆ្នាំកន្លងមកនេះ ធនាគារវីងមានការរីកចម្រើនជាច្រើន ដោយមានភ្នាក់ងារវីងជិត ១០០០០ កន្លែងនៅគ្រប់ស្រុកទាំងអស់នៃប្រទេសកម្ពុជា។ ទន្ទឹមនឹងនេះដែរធនាគារវីង ក៏បានកែសំរួលកម្មវិធីស្មាតហ្វូនវីងដោយមានអ្នកប្រើប្រាស់ជាង ៣ លាននាក់។

ស៊ីប៊ីស៊ី ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០១២ ប្តេជ្ញាចិត្តជួយអតិថិជនក្នុងការគ្រប់គ្រងហានិភ័យនិងការសម្រេចចិត្តផ្នែកពាណិជ្ជកម្ម និងហិរញ្ញវត្ថុ។​ ស៊ីប៊ីស៊ី បានបំពេញកិច្ចការទាំងនេះ តាមរយៈការដោយផ្តល់ទិន្នន័យត្រឹមត្រូវ និងទាន់ពេលវេលាដល់អតិថិជន និងស្ថាប័នហិរញ្ញវត្ថុជាសមាជិក។ បន្ថែមពីលើរបាយការណ៍ឥណទានផ្ទាល់ខ្លួននិងពាណិជ្ជកម្ម ស៊ីប៊ីស៊ី ក៏ផ្តល់ជូននូវដំណោះស្រាយឧបករណ៍វិភាគទិន្នន័យដល់ស្ថាប័នហិរញ្ញវត្ថុ ដើម្បីជួយពួកគេក្នុងការសម្រេចចិត្តដែលមានព័ត៌មានច្បាស់លាស់ និងទទួលបានព័ត៌មានច្បាស់លាស់ពីអាជីវកម្មរបស់ពួកគេ។

About Credit Bureau Cambodia

ចាប់តាំងពីឆ្នាំ ២០១២ មក ស៊ីប៊ីស៊ី គឺជាក្រុមហ៊ុន​ឈានមុខគេ ​ក្នុង​ការផ្តល់នូវ​សេវា​ព័ត៌​​មាន​​ហិរញ្ញវត្ថុ ឧបក​រណ៍​​​​វិភាគ​​ទិន្នន័យ និង របាយការណ៍​ឥណទាន ទៅ​ដល់​​ស្ថាប័ន​ហិរញ្ញវត្ថុ​​ទាំង​អស់ នៅក្នុងប្រទេស​​កម្ពុជា។ ស៊ីប៊ីស៊ី ​ជួយដល់​អតិថិជន និង សមាជិករបស់​ខ្លួន​​ទាំង​អស់ ​​ក្នុងការគ្រប់គ្រង​​​ហានិភ័យ និង ធ្វើការ​សម្រេច​​ចិត្ត​​ផ្នែកពាណិជ្ជកម្មនិងហិរញ្ញវត្ថុ តាមរយៈដំណោះស្រាយជាច្រើន៖  របាយការណ៍ឥណទានអតិថិជន  របាយការណ៍ឥណទានពាណិជ្ជកម្ម  ខេ-ស្ករ  របាយការណ៍វិភាគទិន្នន័យ  សេវាតាមដានឥណទាន  សេវាត្រួតពិនិត្យឥណទាន និងដំណោះស្រាយតាមតម្រូវការ។ 

អំពីធនាគារ វីង (ខេមបូឌា) ម.ក

ធនាគារ វីង (ខេមបូឌា) ម.ក ជាធនាគារសម្រាប់ប្រជាជនកម្ពុជាគ្រប់រូប ត្រូវបានជំរុញដោយចក្ខុវិស័យដើម្បីផ្តល់ឱ្យប្រជាជនកម្ពុជាគ្រប់រូបនូវភាពងាយស្រួលក្នុងការទទួលបានសេវាកម្មហិរញ្ញវត្ថុដែលចាំបាច់ និង ធ្វើឱ្យប្រសើរឡើងនូវការរស់នៅប្រចាំថ្ងៃរបស់ពួកគេ។

ធនាគារវីងបានកែប្រែវិធីដែលប្រជាជនកម្ពុជាគ្រប់រូបទទួលបានសេវាហិរញ្ញវត្ថុដោយណែនាំការផ្ទេរប្រាក់តាមរយៈទូរស័ព្ទចល័តរហ័ស មានសុវត្ថិភាព និងងាយស្រួល ចាប់តាំងពីថ្ងៃទី ១៨ ខែសីហាឆ្នាំ ២០០៨ មកម្ល៉េះ។

សព្វថ្ងៃនេះ ធនាគារវីងបម្រើប្រជាជនកម្ពុជាទាំងមូល ដោយគ្របដណ្តប់១០០% នៃស្រុកនានាក្នុងប្រទេសកម្ពុជា តាមរយៈកម្មវិធីស្មាតហ្វូនវីងប្រកបដោយភាពច្នៃប្រឌិតថ្មីៗ ភ្នាក់ងារវីងដែលមានជិត ១០.០០០ កន្លែង ដៃគូអាជីវកម្មដែលមានជាង ៥៥.០០០ និងការសហការជាមួយក្រុមហ៊ុនយក្សជាច្រើនក្នុងឧស្សាហកម្មដូចជា៖ Mastercard, MoneyGram, AliPay, WeChat Pay, Western Union, Visa, និង Ria ជាដើម ។

ធនាគារវីងផ្តល់ជូននូវផលិតផល និងសេវាកម្ម​ហិរញ្ញវត្ថុនាំមុខគេជាច្រើន សម្រាប់អតិថិជនជារូបវន្តបុគ្គល និងសាជីវកម្មនានា។ ផលិតផលទាំងនេះរួមមាន៖ សេវាប្រាក់កម្ចី សេវាប្រាក់បញ្ញើ សេវាសន្សំខ្នាតតូច សេវាណែនាំឥណទាន សេវាផ្ទេរប្រាក់ ការទូទាត់ថ្លៃទឹកភ្លើង និងធានារ៉ាប់រង ព្រមទាំងការបញ្ចូលទឹកប្រាក់ទូរស័ព្ទ។ លើសពីនេះ ធនាគារវីងផ្តល់ជូនការទូទាត់រាយតាមរយៈ“WingPay” ហើយថែមទាំងមានវេទិកាពាណិជ្ជកម្មអេឡិចត្រូនិច “ វីងម៉ល” ផងដែរ។

មានទាំងក្រុមហ៊ុនខ្នាតតូចនិងក្រុមហ៊ុនខ្នាតធំ កំពុងប្រើសេវាកម្មបើកប្រាក់បៀវត្សនិងសេវាទូទាត់ប្រាក់របស់វីងដែលបង្កើនល្បឿនទូទាត់លឿនជាងមុន។ មានភ្នាក់ងារវីងជាង ៨០ ភាគរយ និងអតិថិជន ៥០ ភាគរយជាស្ត្រីដែលធ្វើឱ្យវីងក្លាយជាឧទាហរណ៍ដ៏ល្អនៃបរិយាបន្នយេនឌ័រនៅក្នុងតំបន់។

ធនាគារវីងប្តេជ្ញាផ្តល់នូវបរិយាបន្នហិរញ្ញវត្ថុ យេនឌ័រ និងឌីជីថលដល់អ្នកមិនមានគណនីធនាគារ និងមិនស្ថិតក្នុងបណ្តាញធនាគារដែលអនុញ្ញាតឱ្យប្រជាជនកម្ពុជាគ្រប់រូបទទួលបាននូវភាពងាយស្រួលនិងសុវត្ថិភាពនៅពេលទទួលបានសេវាកម្មហិរញ្ញវត្ថុ។

សម្រាប់ព័ត៌មានបន្ថែមសូមចូលទៅកាន់គេហទំព័រ៖ www.wingmoney.com

ទំនាក់ទំនងសម្រាប់សារព័ត៌មាន៖
ធនាគារ វីង (ខេមបូឌា) ម.ក
លោក ចន សុរដ្ឋា​
ប្រធានគ្រប់គ្រងផ្នែទំនាក់ទំនងសាធារណៈ
ទូរស័ព្ទ៖ 012 726 117
អ៊ីម៉ែល៖ [email protected] 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]