រាជធានីភ្នំពេញ៖ នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១នេះ​ មានករណីអគ្គិភ័យឆាបឆេះ  នៅវេលាម៉ោងចាប់ពី ៣៖៣០ នាទី នៅទីតាំងក្រុមហ៊ុនវីះប៊ុនថាំ នៅម្តុំព្រហ្មមុខបួន ស្ពានជ្រោយចង្វារ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

តាមប្រភពព័ត៍មានពីប្រជាពលរដ្ឋនៅទីនោះ អគ្គិភ័យឆេះយ៉ាងខ្លាំងបែបនេះ ផ្ទុះឆេះពីធុងសាំង៕

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តាមប្រភពព័ត៍មានដដែល ករណីអគ្គិភ័យនេះ បានឆាបឆេះលេបត្របាក់នូវឡានក្រុងធំជាច្រើនគ្រឿង ដោយបង្កឱ្យមានការភ្ញាក់ផ្អើលជាខ្លាំងពីប្រជាពលរដ្ឋ នៅទីតាំងកើតហេតុនោះ។

តាមប្រភពដដែលបានឱ្យដឹងថា ប្រតិបត្តិការនៃការពន្លត់អគ្គិភ័យនេះ កំពុងត្រូវកងកម្លាំងអាជ្ញាធរ ធ្វើការយ៉ាងសស្រាកស្រាំ ដើម្បីពន្លត់អគ្គិភ័យដែលឆេះយ៉ាងសន្ធោសន្ធៅ។

សម្រាប់ព័ត៍មានបន្ថែម យើងនឹងធ្វើការអាប់ដេតព័ត៍មានបន្តទៀត៕

ទិដ្ឋភាពអគ្គិភ័យកំពុងឆាបឆេះ
ទិដ្ឋភាពអគ្គិភ័យកំពុងឆាបឆេះ
ឡានក្រុងកំពុងត្រូវអគ្គិភ័យលេបត្របាក់
ឡានក្រុងកំពុងត្រូវអគ្គិភ័យលេបត្របាក់
ទិដ្ឋភាពអគ្គិភ័យកំពុងឆាបឆេះ
ទិដ្ឋភាពអគ្គិភ័យកំពុងឆាបឆេះ
ទិដ្ឋភាពអគ្គិភ័យកំពុងឆាបឆេះ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]