ភ្នំពេញ៖ ទោះបីជាតារាចម្រៀងសម្លេងក្រអួន ខេមរៈ​ សិរីមន្ត មានវ័យកាន់ជ្រេទៅមុខ និងមានកូនរួចហើយពិតមែន តែរូបស្រស់សង្ហា របស់លោក នៅតែមានភាពទាក់ទាញ បូករួមនឹងមុខមាត់ក្មេងជាងវ័យ ហាក់មិនចេះចាស់តាមអាយុ បានធើ្វឲ្យលោក កាន់តែលេចធ្លោថែមមួយកម្រិតទៀត។

អ្វីដែលគួរឲ្យកត់សម្គាល់ លោកប៉ាសម័យទំនើបរូបនេះ នៅពេលដែល តែងខ្លួនបង្ហោះលើបណ្តាញសង្គមម្តងៗ ពោលគឺថា មើលទៅសង្ហាខ្លាំងតែម្តង ជាមួយលេងស្ទីលសម័យបែបយុវវ័យ គួបផ្សំសម្រស់នៅគួរឲ្យគយគន់ទៀតផង ធ្វើរូបថតរបស់លោក មើលទៅ មិនចាញ់អ្នកនៅកម្លោះៗ នោះទេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តួយ៉ាង កាលពីថ្មីៗនេះ នៅលើគណនីហ្វេសប៊ុកជាផ្លូវការរបស់ តារាប្រុសវ័យ ៣៥ឆ្នាំរូបនេះ បានបង្ហោះរូបប៉ុន្មានសន្លឹក ជាមួយនឹងស្ទាយ៍រសនិយមបែបកាលីបហាយសូ គួបផ្សំទៅនឹង បានឈរចាយរាងបង្អួតសម្រស់ទន្ទឹមនឹង ឡាន Roll Royce ពិតជាឃូលអស់ទាស់។

អ្វីដែលគួរចាប់អារម្មណ៍ជាងនេះទៅទៀត ជាមួយនឹងការបង្ហោះនេះ តារាប្រុសរូបនេះ បានសរសេរខ្លឹមសារ គួរឲ្យអស់សំណើច ជាមួយនឹង រូបថតមួយសន្លឹក របស់តារាបាល់ទាត់ដ៏ពេញនិយម លោក Ronaldo ឈរាយរាងយ៉ាងឡូយ ក្បែរឡាន Roll Royce ដូចគ្នា ដោយបានសរសេរបែបឌឺដងប្រៀបធៀប លេងសើចថា៖ 

ខេមរៈ​ សិរីមន្ត

សូមទស្សនារូបភាពខាងក្រោម៖

ខេមរៈ​ សិរីមន្ត 
ខេមរៈ​ សិរីមន្ត 
រូបដែលលោក​បានបង្ហោះប្រៀបធៀប
ខេមរៈ​ សិរីមន្ត រូបថ្មីដែលលោកបានបង្ហោះ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ខេមរៈ​ សិរីមន្ត