បច្ចុប្បន្ន វីរុសបំប្លែង Delta បានឆ្លងរាលដាលចូលក្នុងសហគមន៍នៅប្រទេសកម្ពុជា វាកាន់តែបង្កើនហានិភ័យមកលើសុខភាព។ ទោះចាក់វ៉ាក់សាំងរួចហើយក៏យើងនៅតែអាចឆ្លងវីរុសកូវីដ-១៩ធម្មតា ចុះទម្រាំវីរុសបំប្លែង Delta ដែលងាយឆ្លង និងកាចសាហាវជាងវីរុសកូវីដ-១៩ ធម្មតាទៀតនោះ។ ខាងក្រោមនេះ ជារោគសញ្ញាវីរុសបំប្លែង Delta និងកូវីដ-១៩ធម្មតា លើអ្នកចាក់វ៉ាក់សាំងរួច និងមិនទាន់ចាក់វ៉ាក់សាំងក្រោយឆ្លង។
រោគសញ្ញាវីរុសបំប្លែង Delta
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សវីរុសបំប្លែងថ្មី Delta មានសភាពឆ្លងលឿន និងមានភាពកាចសាហាវជាងជំងឺកូវីដ ១៩ ធម្មតា យោងតាមការសិក្សាពីមុនមក អ្នកស្រាវជ្រាវសង្កេតឃើញថា រោគសញ្ញាវីរុសបំប្លែង Delta មានភាពខុសគ្នារវាងអ្នកចាក់វ៉ាក់សាំងរួច និងអ្នកមិនទាន់ចាក់វ៉ាក់សាំងនៅពេលឆ្លងវីរុសបំប្លែងនេះដូចជា៖
អ្នកចាក់វ៉ាក់សាំងរួច៖ ឈឺក្បាល ហៀរសម្បោរ កណ្ដាស់ និងឈឺ ឬរមាស់ក និងមិនសូវមានរោគសញ្ញាកូវីដ ១៩ ធម្មតាកើតឡើងទេរួមមាន ហិតមិនដឹងក្លិន ញ៉ាំមិនដឹងរសជាតិ ក្ដៅខ្លួន និងដង្ហក់។
អ្នកមិនទាន់ចាក់វ៉ាក់សាំង៖ ឈឺក្បាល ហៀរសម្បោរ ក្ដៅខ្លួន ក្អកញឹកញាប់ និងរោគសញ្ញាដូចកូវីដ ១៩ធម្មតាផ្សេងទៀត។
រោគសញ្ញាជំងឺកូវីដ-១៩ ធម្មតា
ជាទូទៅ ក្រោយពីប៉ះពាល់ជាមួយវីរុសកូវីដ-១៩ វាត្រូវការរយៈពេល ៥-៦ថ្ងៃ ទើបចេញរោគសញ្ញាដំបូង ឬករណីខ្លះ ឆ្លងគ្រប់១៤ថ្ងៃ ទើបបង្ហាញរោគសញ្ញា។ ចំពោះរោគសញ្ញានេះ ក៏ប្រែប្រួលទៅតាមមនុស្សដែលចាក់វ៉ាក់សាំងរួច និងមិនទាន់ចាក់វ៉ាក់សាំងដូចជា៖
អ្នកចាក់វ៉ាក់សាំងរួច៖ កណ្ដាស់ ដកដង្ហើមខ្លីៗ ឈឺត្រចៀក និងហើមកូនកណ្ដុរ។ នេះបើតាមការសិក្សារបស់អ្នកវិទ្យាសាស្ត្រនៅ King’s College ទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស លើករណីឆ្លងជំងឺកូវីដ ១៩ ក្រោយចាក់វ៉ាក់សាំង លើមនុស្សប្រមាណ ១,១លាននាក់។
អ្នកមិនចាក់វ៉ាក់សាំង៖ គ្រុនក្ដៅ ក្អកស្ងួត អស់កម្លាំង ឈឺក ឈឺក្បាល តឹងច្រមុះ ចង្អោរ ក្អួត រាករូស ភ្នែកឡើងក្រហម ពិបាកដកដង្ហើម ឈឺចុងទ្រូង និងបាត់បង់ចំណង់អាហារ។
ដូចនេះហើយ គ្នាយើងគួរបន្តការពារសុខភាពឲ្យបានដិតដល់តាមការណែនាំរបស់ក្រសួងសុខាភិបាល ពិសេសលាងដៃឲ្យបានញឹកញាប់ ពាក់ម៉ាសឲ្យជាប់ រក្សាគម្លាតពីអ្នកដទៃ និងអនុវត្ត ៣កាពារ ៣កុំ ដើម្បីសុខភាពខ្លួនយើង និងមនុស្សជាទីស្រលាញ់។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]