កូរ៉េខាងត្បូង៖ កាលពីថ្មីៗនេះ តារាសម្តែងស្រី Yoon Joo ដែលបានទទួលការវះកាត់ប្តូរថ្លើម ដោយសារតែខ្សោយថ្លើមធ្ងន់ធ្ងរ បានផ្តល់ព័ត៍មានទាក់ទិនពីអាការៈរបស់នាង ឱ្យអ្នកគាំទ្រនាងបានដឹង។

ជាមួយគ្នានេះ នៅថ្ងៃទី ២៩ ខែកក្កដា តារាសម្តែងស្រីរាងស្រឡូនរូបនេះ បានបង្ហោះនៅលើ Instagram របស់នាង ក្រោយពីវះកាត់ថ្លើមបានជោគជ័យ ដូច្នេះថា៖

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Yoon Joo

នៅក្នុងរូបថតដែលត្រូវបានបង្ហាញ Yoon Joo កំពុងសម្លឹងមើលកាមេរ៉ាដោយមានទង់ជាតិកូរ៉េគូសនៅលើថ្ពាល់របស់នាងតាមរយៈកម្មវិធីតម្រងកាមេរ៉ា។

ក្នុងនោះ បន្ទាប់ពីលឺដំណឹងពីការជាសះស្បើយរបស់ Yoon Joo មនុស្សជាច្រើនបានបញ្ចេញមតិគាំទ្រតារាសម្តែងរូបនេះហើយសង្ឃឹមថានាងនឹងមានសុខភាពល្អឡើងវិញ។ ពួកគេបានបញ្ចេញមតិថា "ខ្ញុំសង្ឃឹមថាអ្នកនឹងប្រសើរឡើងវិញក្នុងពេលឆាប់ៗនេះ!" "ខ្ញុំលើកទឹកចិត្តអ្នក" "ខ្ញុំសប្បាយចិត្តដែលអ្នកបានជាសះស្បើយ" និង "ខ្ញុំកំពុងអធិស្ឋានសុំឱ្យអ្នកឆាប់ជាសះស្បើយ" ។

កាលពីដើមខែមេសាឆ្នាំមុនតារាសម្តែងស្រីរូបនេះត្រូវបានគេរាយការណ៍ថាមានបញ្ហាខ្សោយថ្លើមធ្ងន់ធ្ងរដោយសារតែផលប៉ះពាល់នៃថ្នាំអង់ទីប៊ីយោទិច។ ថ្មីៗនេះនាងបានទទួលការប្តូរថ្លើមនៅថ្ងៃទី ២៤ ខែនេះហើយកំពុងជាសះស្បើយ។

សូមជម្រាបដែរថា តារាសម្តែងរូបនេះបានចាប់ផ្តើមសម្តែងនិងលេចមុខនៅក្នុងរឿងផ្សេងៗកាលពីឆ្នាំ ២០១០។ បន្ទាប់មកនាងចាប់ផ្តើមទទួលបានការទទួលស្គាល់នៅក្នុងខ្សែភាពយន្តដូចជា៖ Dirty Blood, Wonderful Nightmare និង ភាពយន្តរឿង Untouchable Lawmen៕

Yoon Joo
Yoon Joo
Yoon Joo
Yoon Joo
ខមិនរបស់អ្នកលេងបណ្តាញសង្គម

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]