ភ្នំពេញ៖ តើអ្នកធ្លាប់គិតចង់ទៅពិនិត្យសុខភាព ហើយចង់ធ្វើដំណើរកម្សាន្តក្នុងពេលតែមួយទេ? ជាការពិតណាស់មនុស្សភាគច្រើនតែងតែទៅជួបជាមួយវេជ្ជបណ្ឌិត ក្រោយពេលដែលពួកគាត់ចាប់ផ្ដើមឈឺឬមានរោគសញ្ញាធ្ងន់ធ្ងររួចទៅហើយ។ ជាទូទៅ មនុស្សតែងតែស្វែងរកនូវដំបូន្មានវេជ្ជសាស្រ្ត បរិភោគរបបអាហារដែលមានគុណភាព និងអនុវត្តនូវលំហាត់ប្រាណឲ្យបានទៀងទាត់ដើម្បីទទួលបានសុខភាពល្អ។

បើទោះជាយ៉ាងណាក្ដី សកម្មភាពទាំងអស់នេះ មិនគ្រប់គ្រាន់ក្នុងការការពារខ្លួនអ្នកពីជំងឺដ៏កាចសាហាវឡើយ។ ដូច្នេះហើយ ដើម្បីទទួលបានសុខភាពល្អ បុគ្គលម្នាក់ៗត្រូវតែធ្វើខ្លួនឲ្យមានភាពសប្បាយរីករាយ ហើយនេះក៏ជាមូលហេតុដែលការធ្វើដំណើរកម្សាន្ដក្លាយជាតួនាទីដ៏សំខាន់ មួយទៀតក្នុងការជួយដល់សុខភាពរបស់យើងផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ការធ្វើដំណើរនិងជួបមនុស្សថ្មីៗអាចជួយឲ្យអ្នក នឹងជួយបង្កើននូវភាពរីករាយ និងសប្បាយចិត្ត ដែលកត្តាទាំងនេះជួយកាត់បន្ថយភាពតានតឹង​ និងការថប់អារម្មណ៍បានមួយកំរិតផងដែរ។ សូមពិនិត្យមើលអត្ថបទខាងក្រោម អំពីចំនុចដែលអ្នកគួរដឹង លើចំណេះដឹងទាក់ទងនឹងវេជ្ជសាស្ត្រ ព្រមទាំងការព្យាបាល និងការណែនាំអំពីការធ្វើដំណើរកម្សាន្ដ។

រូបតំណាង

សារៈសំខាន់នៃការត្រួតពិនិត្យសុខភាពជាប្រចាំ

ការពិនិត្យសុខភាពឲ្យបានទៀងទាត់គឺជារឿងចាំបាច់សម្រាប់មនុស្សគ្រប់គ្នា។ វាជួយកាត់បន្ថយហានិភ័យនៃជំងឺផ្សេងៗ និងធានាថា រាងកាយខាងក្នុងរបស់អ្នកមានសុខភាពល្អ។ តាមរយៈការពិនិត្យសុខភាព អ្នកអាចនឹងរកឃើញបញ្ហាសុខភាពមួយចំនួនដែលនឹងគំរាមកំហែងដល់អាយុជីវិតអ្នក បើទោះបីជាអ្នកមើលមិនឃើញ ឬមិនមានអារម្មណ៏ដឹងជាមុន ដូចជា ជំងឺរ៉ាំរ៉ៃនិងជំងឺដែលមិនមានរោគសញ្ញាច្បាស់លាស់។ ការត្រួតពិនិត្យសុខភាពជាប្រចាំ ជារឿងមួយដ៏សំខាន់ក្នុងការផ្តល់ពេលវេលាគ្រប់គ្រាន់ដល់គ្រូពេទ្យ ដើម្បីតាមដានស្ថានភាពជំងឺ និងជួយដល់ការព្យាបាលរបស់អ្នកផងដែរ។

រូបតំណាង

តើអ្នកគួរធ្វើការពិនិត្យសុខភាពញឹកញាប់ប៉ុណ្ណា?

ការណែនាំសម្រាប់ការពិនិត្យសុខភាពជាប្រចាំគឺផ្អែកលើអាយុ កត្តាប្រឈមហានិភ័យ និង ស្ថានភាពសុខភាព បច្ចុប្បន្នរបស់អ្នក។

- មនុស្សមានសុខភាពល្អដែលមានអាយុចាប់ពីអាយុ ៣០ ឆ្នាំឬតិចជាងនេះ : ត្រូវត្រួតពិនិត្យសុខភាពរៀងរាល់ ២ ទៅ ៣ ឆ្នាំម្តង ដើម្បីការពារនូវជំងឺផ្សេងៗនាពេលអនាគត។

- មនុស្សដែលមានអាយុចន្លោះពី ៣០ ដល់ ៤០ ឆ្នាំ: ត្រូវធ្វើការត្រួតពិនិត្យសុខភាពជារៀងរាល់ឆ្នាំទៅលើជំងឺទូទៅមួយចំនួនដូចជា ជំងឺធាត់ឬទឹកនោមផ្អែម។

- ស្ត្រីដែលមានអាយុចាប់ពី ៤០ ឆ្នាំឡើងទៅ : ត្រូវពិភាក្សាជាមួយវេជ្ជបណ្ឌិត និងធ្វើការពិនិត្យទៅលើជំងឺមហារីកសុដន់អោយបានទៀងទាត់។

- មនុស្សដែលមានអាយុលើសពី ៥០ឆ្នាំ: ត្រូវឧស្សាហ៏ទៅជួបជាមួយគ្រូពេទ្យ​ និងទៅត្រួតពិនិត្យសុខភាពតាមការណែនាំរបស់គាត់។

ហើយប្រសិនបើអ្នកយល់ថាខ្លួនអ្នកមានអារម្មណ៍មិនសូវស្រួលខ្លួន ឬមានចេញនូវរោគសញ្ញាណាមួយ អ្នកត្រូវតែទៅជួបគ្រូពេទ្យជាបន្ទាន់។ អ្នកក៏គួរតែទៅពិនិត្យសុខភាពឲ្យបានញឹកញាប់ផងដែរ នៅពេលដែលអ្នកត្រូវការ ការថែទាំ ជាពិសេសសម្រាប់អ្នកមានផ្ទៃពោះឬ សម្រាប់អ្នកដែលមានរបៀបរស់នៅមិនល្អរួមមានការជក់បារី ការផឹកស្រា និងភេសជ្ជះមានជាតិស្ករច្រើន ការបរិភោគច្រើនលើសលប់ និងជាពិសេសនៅពេលដែលគ្រួសារអ្នកមានជំងឺតំណពូជ។

រូបតំណាង

ការពិនិត្យសុខភាពភាពសំខាន់ៗដែលអ្នកគួរធ្វើ

ប្រសិនបើអ្នកមានសុខភាពល្អហើយតែចង់ពិនិត្យសុខភាពរបស់អ្នក ខាងក្រោមនេះគឺជាការធ្វើតេស្តត្រួតពិនិត្យទូទៅ សម្រាប់ទាំងបុរសនិងស្ត្រី

-​ ការពិនិត្យរាងកាយសម្រាប់បុរស

- Prostate-specific antigen(PSA) ចំពោះបុរស

- ការធ្វើតេស្តវេជ្ជសាស្ត្រលើរោគស្ត្រី

- ការធ្វើតេស្ត Mammogram ដើម្បីរកមើលជំងឺមហារីកសុដន់ ចំពោះស្ត្រី

- ការពិនិត្យសុខភាពបេះដូង

- ការពិនិត្យលើជំងឺទឹកនោមផ្អែម

- ការធ្វើតេស្តឈាម occult fecal ឬការឆ្លុះពោះវៀនធំសម្រាប់ជំងឺមហារីកពោះវៀនធំ

អ្វីដែលអ្នកគួរដឹងអំពីដំណើរកម្សាន្ដជួយដល់សុខភាព

តាមការស្រាវជ្រាវបានបង្ហាញឲ្យឃើញថាការធ្វើដំណើរកម្សាន្ដអាចជួយដល់ដំណើរការខួរក្បាលនិង សកម្មភាពរាងកាយ ជម្រុញដល់សុខភាពបេះដូងរបស់អ្នក ថែមទាំងជួយទៅដល់ការច្នៃប្រឌិត និងធ្វើឲ្យអ្នកមានភាពសប្បាយរីករាយថែមទៀតផង។ ភាពរីករាយនិងការសម្រាកបន្ធូរអារម្មណ៍ពិតជាសំខាន់ណាស់សម្រាប់មនុស្សគ្រប់គ្នា។

រូបតំណាង

ស្រដៀងគ្នានេះដែរ ការពិនិត្យ និងព្យាបាលសុខភាព មិនមែនជាអ្វីធ្វើឲ្យមនុស្សកាន់តែមានការបារម្ភថែមទៀតនោះទេ។ ការពិនិត្យសុខភាពព្រមទាំងការធ្វើដំណើរកម្សាន្ត អាចជាមធ្យោបាយដោះស្រាយដ៏អស្ចារ្យ សម្រាប់មនុស្សគ្រប់រូបនាពេលអនាគត។ ប្រទេសជាច្រើននៅលើពិភពលោករួមទាំងប្រទេសម៉ាឡេស៊ីក៏កំពុងលើកកម្ពស់ និងរៀបចំសេវាកម្មពិនិត្យសុខភាព ដែលបានដាក់រួមបញ្ចូលជាមួយដំណើរកម្សាន្ត។ ឧទាហរណ៍ដូចជា ក្រុមប្រឹក្សាទេសចរណ៏សុខភាពម៉ាឡេស៊ី (MHTC) ជាទីភ្នាក់ងារមួយដែលស្ថិតនៅក្រោមក្រសួងសុខាភិបាលដែលផ្តល់សេវាកម្ម សម្រាប់អ្នកដំណើរទៅពិនិត្យសុខភាព ដោយផ្ដល់សេវាកម្ម ការស្វាគមន៍ និង អមដំណើរ តាំងពីដើមរហូតទៅដល់ប្រទេសម៉ាឡេស៊ី។ MHTC ក៏ជាមជ្ឈមណ្ឌលមួយ ដែលផ្ដល់ព័ត៌មានសេវាសុខភាព និងផ្តល់យោបល់លើជម្រើសទេសចរណ៍ ក៏ដូចជាការសម្របសម្រួលព័ត៌មានផ្សេងៗ និងការរៀបចំសម្រាប់ការដឹកជញ្ជូន ការស្នាក់នៅ និងការធ្វើដំណើរកម្សាន្ដក្នុងប្រទេសម៉ាឡេស៊ីផងដែរ។

ប្រសិនបើអ្នកមានគម្រោងទៅពិនិត្យសុខភាពពេលធ្វើដំណើរកម្សាន្ដ ដែលមានទាំងប្រព័ន្ធថែទាំសុខភាពដ៏ល្អ និងតម្លៃសមរម្យនោះ ប្រទេសម៉ាឡេស៊ីគឺជាជម្រើសល្អបំផុតសម្រាប់អ្នក។ ប្រព័ន្ធសុខាភិបាលរបស់ប្រទេសម៉ាឡេស៊ីអាចធ្វើការត្រួតពិនិត្យសុខភាពបានយ៉ាងជាក់លាក់ ជាពិសេសគឺការពិនិត្យទៅលើគភ៌ ជំងឺបេះដូង និងជំងឺផ្សេងៗជាច្រើនទៀត។ ដំណើរការនៃការណាត់ជួបជាមួយវេជ្ជបណ្ឌិតនៅមន្ទីរពេទ្យ ក្នុងប្រទេសម៉ាឡេស៊ី គឺមានភាពសាមញ្ញបំផុត។

ប្រសិនបើអ្នកសង្ស័យអំពីការចំណាយទៅលើ ការធ្វើដំណើរកម្សាន្ដ កន្លែងគេង ការជ្រើសរើសមន្ទីរពេទ្យ ដែលសមស្របនឹងស្ថានភាពរបស់អ្នក អ្នកអាចពិគ្រោះជាមួយ ទេសចរណ៏សុខភាពម៉ាឡេស៊ី(MHTC)បាន ។ លើសពីនេះទៅទៀត ពេលវេលាដែលចំណាយនៃការត្រួតពិនិត្យ ជាទូទៅគឺមានរយៈពេលត្រឹមតែកន្លះថ្ងៃប៉ុណ្ណោះ មនុស្សភាគច្រើនតែងឆ្លៀតទៅទិញឥវ៉ាន់ ដើរលេងកំសាន្ត ឬទៅទស្សនាកន្លែងសប្បាយៗជាច្រើន ក្នុងប្រទេសម៉ាលេស៊ី ដើម្បីបន្ធូរអារម្មណ៍ រឺភាពតានតឹងក្រោយពេលពិនិត្យសុខភាពរួច។

រូបតំណាង

សរុបមក ការត្រួតពិនិត្យសុខភាពពិតជាចាំបាច់ណាស់ ជាពិសេសគឺសម្រាប់មនុស្សវ័យកណ្តាលឡើងទៅ។ ទោះជាយ៉ាងណាក៏ដោយ ការពិនិត្យសុខភាពមិនគួរបន្ថែម សម្ពាធទៅលើបុគ្គលណាម្នាក់ទេ។ ដូច្នេះអ្នកអាច ពិចារណាជ្រើសរើសយកការធ្វើដំណើរកម្សាន្តផង និងឆ្លៀតទៅពិនិត្យសុខភាពផង។

ប្រទេសម៉ាឡេស៊ី គឺជាប្រទេសមួយដែលផ្សព្វផ្សាយលើការពិនិត្យសុខភាព រួមជាមួយដំណើរកំសាន្តដ៏សំបូរបែប ទៅកាន់មនុស្សគ្រប់គ្នាក្នុងសកលលោក ដែលមានគុណភាព មានភាពងាយស្រួល មានតំលៃសមរម្យ ក៏ដូចជាផ្តល់ជូនអ្នកទេសចរ នូវទេសភាពធម្មជាតិទីក្រុងបេតិកភណ្ឌនិងទីក្រុងរាត្រីដែលមានសភាពអ៊ូអរ។

ជាមួយនឹងនីតិវិធីប្រតិបត្តិការស្តង់ដារ(SOPs) អ្នកនឹងមិនចាំបាច់ព្រួយបារម្ភអំពីការធ្វើដំណើរទៅកាន់ប្រទេសម៉ាឡេស៊ីទេ។ អ្នកដំណើរដែលត្រូវការ ការព្យាបាលចាំបាច់ គឺតែងតែអាចចូលមកប្រទេសម៉ាឡេស៊ីធ្វើការព្យាបាលបានយ៉ាងងាយស្រួល។ សូមអានបន្ថែមអំពី SOP នៅទីនេះ៖ https://malaysiahealthcare.org/sop-for-healthcare-travellers-entering-malaysia/ ឫ អ្នកក៏អាចសាកសួរ MHTC តាមរយៈទំព័រហ្វេសប៊ុករបស់ពួកគេ Medical Tourism Malaysia – Cambodia

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]