តារាកម្សាន្ត: កាលពីថ្ងៃទី ២៨ ខែកក្កដាកន្លងទៅថ្មីៗនេះ កាសែត Us Weekly បានដកស្រង់សម្តីលោក Mark Vincent Kaplan មេធាវីជើងចាស់ម្នាក់ដែលធ្លាប់តំណាងឱ្យ Charlie Sheen, Paula Abdul និង Kevin Federline (អតីតស្វាមីរបស់ Britney Spears) ដោយបានធ្វើអត្ថាធិប្បាយអំពីជម្លោះរបស់ Angelina Jolie និង Brad Pitt ។ គាត់គិតថាការប្តឹងគ្នារវាងតារាទាំងពីរមានភាពស្មុគស្មាញនិងចំណាយច្រើន។
លោក Vincent Kaplan បាននិយាយថា÷
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សនៅក្នុងបទសម្ភាសន៍ដដែលនោះ លោក Mark Vincent Kaplan បានធ្វើការនិយាយដោយកត់សម្គាល់ថា Angelina Jolie និង Brad Pitt អាចមានលទ្ធភាពបន្តប្តឹងគ្នាទៅវិញទៅមកបាន ហើយលុយមិនមែនជាកត្តាចម្បងដែលគ្រប់គ្រងពួកគេទេ បើនិយាយពីទ្រព្យសម្បត្តិរបស់ពួកគេពួកគេមិនខ្លាចចំណាយលុយលើបណ្តឹងនោះឡើយ ។
សូមរំលឹកផងដែលថា គិតមកត្រឹមនឹងពេលនេះ បណ្តឹងប្តឹងផ្តល់គ្នាទាក់ទងនឹងសិទ្ធិចិញ្ចឹមកូនរវាងAngelina Jolie និង Brad Pitt នៅមិនទាន់ដឹងតម្លៃសរុបនៃការចំណាយនៅឡើយទេ ខណ:ពេលដែលភាគីទាំងសងខាងនៅតែបន្តដាក់ពាក្យប្តឹងតបតគ្នាទៅវិញទៅមក៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]