វៀតណាម: កាលពីប៉ុន្មានថ្ងៃមុននេះ ស្របពេលដែលប្រទេសវៀតណាមបានប្រកាសបិទខ្ទប់ទីក្រុងហូជីមិញ និងក្រោយរកឃើញអាត្រាអ្នកឆ្លងកូវីដ១៩នៅតែបន្តកើនឡើង អតីតបវរកញ្ញាឯកចក្រវាលវៀតណាម កញ្ញា Khanh Van Nguyen បានចូលរួមធ្វើការងារស្ម័គ្រចិត្តជាអ្នកជួយលើកឥវ៉ាន់ ដែលរួមមានបន្លែ និងគ្រឿងឧបភោគបរិភោគជាច្រើន ក្នុងយុទ្ធនាការឧបត្ថម្ភ និងជួយសម្រួលដល់ជីវភាពដល់ជីវភាពរបស់ប្រជាពលរដ្ឋមួយផ្នែកដែលកំពុងតែខ្វះខាតក្នុងកំឡុងពេលបិទខ្ទប់នៅទីក្រុងហូជីមិញ ដោយមិនប្រកាន់់់់់ថាខ្លួនជាបវរកញ្ញាឡើយ។

យ៉ាងណាមិញ ក្រោយបានឃើញរូបថត និងសកម្មភាពដ៏សកម្មដើម្បីប្រទេសជាតិ និងប្រជាជនកំឡុងពេលមានការលំបាក ដោយបានចំណាយពេលវេលា និងលះបង់កម្លាំងកាយចិត្តយ៉ាងដូច្នេះ មានហ្វេនៗដែលជាអ្នកនិយមគាំទ្របវរកញ្ញារូបនេះជាច្រើនបានបង្ហោះសារ និងចែករំលែកពាសពេញបណ្តាញសង្គម រាប់សិនម៉ឺននាក់ ដោយបានសរសើរចំពោះទង្វើ និងទឹកចិត្តដ៏គំរូរបស់បវរកញ្ញារូបនេះតែម្តង៕

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ចង់ជ្រាបកាន់តែច្បាស់ សូមទស្សនារូបភាពខាងក្រោមនេះ÷

កញ្ញា Khanh Van Nguyen
កញ្ញា Khanh Van Nguyen
កញ្ញា Khanh Van Nguyen កំពុងលើកបន្លែ
កញ្ញា Khanh Van Nguyen កំពុងលើកបន្លែ
កញ្ញា Khanh Van Nguyen កំពុងលើកបន្លែ
កញ្ញា Khanh Van Nguyen កំពុងលើកបន្លែ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]