កូរ៉េខាងត្បូង៖ នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១នេះ តារាចម្រៀងសមាជិកក្រុម BTOB លោក Minyhuk បានធ្វើការការឡាយនៅលើបណ្តាញសង្គម Instagram ភ្លាមៗ ក្រោយពីលោកបានជាសះស្បើយពីជំងឺកូវីដ១៩។ ក្នុងនោះ តារាចម្រៀងរូបនេះ បានបញ្ជាក់ប្រាប់អ្នកគាំទ្ររបស់ខ្លួនដូច្នេះថា៖
គួររម្លឹកដែរថា តារាចម្រៀងប្រចាំក្រុម BTOB លោក Minhyuk ត្រូវបានធ្វើតេស្តរកឃើញវិជ្ជមានកូវីដ១៩ បន្ទាប់ពីមានរោគសញ្ញាមិនប្រក្រតី ហើយបានផ្អាកសកម្មភាពទាំងអស់ដើម្បីផ្តោតលើការព្យាបាលរបស់លោក។ នៅក្នុងវីដេអូឡាយតាមបណ្តាញសង្គម Instagram នោះ អ្នកគាំទ្របានសង្កេតឃើញថា តារាចម្រៀងរូបនេះ ហាក់ដូចជាស្រកទម្ងន់ខ្លាំងណាស់។ ជាការឆ្លើយតប Minhyuk បានបញ្ជាក់ថា៖
ជាមួយគ្នានេះ Minhyuk បានទម្លាយប្រាប់ឱ្យដឹងថា ដោយសារសីតុណ្ហភាពរបស់គាត់ឡើងដល់ ៤០ អង្សាសេរថយន្តសង្គ្រោះបន្ទាន់ត្រូវនាំគាត់ទៅមន្ទីរពេទ្យទាំងព្រលឹមដែលគាត់ត្រូវសម្រាកព្យាបាលនៅមន្ទីរពេទ្យមួយសប្តាហ៍។ Minhyuk បានបញ្ជាក់ថា៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]