ខេត្តបាត់ដំបង៖ នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២១នេះ រដ្ឋបាលខេត្តបាត់ដំបង បានសម្រេចដាក់ចេញនូវសេចក្តីសម្រេចមួយ ស្តីពីការអនុវត្តវិធានការរដ្ឋបាលជាបណ្តោះអាសន្ន ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ នៅក្នុងភូមិសាស្ត្រខេត្តបាត់ដំបង។​

ការដាក់ចេញវិធានការណ៍នេះ ធ្វើឡើង ដើម្បីចូលរួមទប់ស្កាត់ការឆ្លងរាលដាលនូវជំងឺកូវីដ១៩ ជាពិសេសវីរុសបំប្លែងខ្លួនដែលតា​ Delta នៅក្នុងសហគមន៍ភូមិសាស្ត្រខេត្តបាត់ដំបង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យោងតាមសេចក្តីសម្រេចនេះ ត្រង់ប្រការមួយបានបញ្ជាក់ថា ត្រូវបានបិទខ្ទប់ជាបណ្តោះអាសន្នទីតាំងផ្សារ ក្នុងភូមិសាស្ត្រខេត្តបាត់ដំបង សម្រាប់រយៈពេល ១៤ ថ្ងៃ គិតចាប់ពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី១៤ ខែសីហា​ ឆ្នាំ២០២១ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលក្នុងសហគមន៍នៃមេរោគកូវីដ១៩ ជាពិសេស មេរោគកូវីដ១៩ ប្រភេទដែលតា Delta នៅក្នុងភូមិសាស្ត្រខេត្តបាត់ដំបង ដោយសារចំនួនអ្នកវិជ្ជមានកូវីដ១៩ មានការកើនឡើងជាបន្តបន្ទាប់ក្នុងរយៈពេលថ្មីៗនេះ។

ក្នុងនោះ បើតាមសេចក្តីសម្រេចនេះ ផ្សារដែលអាជ្ញាធរ បានប្រកាសសម្រេចឱ្យធ្វើការបិទជាបណ្តោះនោះ មានចំនួនទាំងអស់ចំនួន ២៧ ទីតាំង៕

ដើម្បីជ្រាបកាន់តែច្បាស់ សូមអានសេចក្តីសម្រេចរបស់រដ្ឋបាលខេត្តបាត់ដំបងពិស្តារដូចខាងក្រោម៖

សេចក្តីសម្រេចរបស់រដ្ឋបាលខេត្តបាត់ដំបង
សេចក្តីសម្រេចរបស់រដ្ឋបាលខេត្តបាត់ដំបង
សេចក្តីសម្រេចរបស់រដ្ឋបាលខេត្តបាត់ដំបង
ផ្សារនៅខេត្តបាត់ដំបង
ផ្សារនៅខេត្តបាត់ដំបង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]