ភ្នំពេញ៖ ជាការពិតអ្នកនិយមលេងបណ្តាញសង្គម ពិតជាមានការភ្ញាក់ផ្អើលខ្លាំង ក្រោយបានដឹងហេតុការណ៍ ភ្លើងឆេះយ៉ាងសន្ធោសន្ធៅ ឃ្លាំងក្រុមហ៊ុនល្បីឈ្មោះ វីរៈប៊ុនថាំ ដែលបានលេបត្របាក់់ អស់រថយន្តក្រុង ២២គ្រឿង និងអកុសល បានបណ្តាលមនុស្សម្នាក់បានស្លាប់ថែមទៀតផង។
រឿងរ៉ាវនឹកស្មានមិនដល់ បានកើតឡើង នៅក្បែររង្វង់មូលស្ពានជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ កាលពីប៉ុន្មានថ្ងៃនេះ មិនទាន់បានបញ្ជាក់ថា ការឆេះនេះពុំទាន់ដឹងថា ពីមូលហេតុនៅឡើយទេ ហើយសម្ភារដែលខូចខាតនោះក៏ពុំទាន់ដឹងដែរ គឺត្រឹមតែដឹងថា វាត្រូវខាតបង់ប្រាក់មិនតិចនោះទេ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយ៉ាងណាមិញ កាលពីថ្មីៗនេះ នៅគណនីជាផ្លូវការរបស់ថៅកែ ដែលជាម្ចាស់ក្រុមហ៊ុន វីរៈប៊ុនថាំ ដែលមានគណនីហ្វេសប៊ុក Vireak Suo បានរៀបរាប់ អារម្មណ៍ពិត ដែលខ្លួនបានជួបរឿងអកុសលប្រទះរឿងបែបនេះ លើកឡើង ប្រកាន់ចំហរ ស្មារតីរឹងមាំ យ៉ាងមុះមុត ដោយដូច្នេះថា៖
ទោះជាយ៉ាងណា ក្រោយពីបានឃើញការបង្ហោះ ដោយមានទំនុកចិត្តរបស់លោកបែបនេះ បានបណ្តាលឲ្យ អ្នកនិយមលេងអ៉ីនធឺណែត ក៏ដូចជា មិត្តភក្តិ បងប្អូន ក្រុមគ្រួសារ ជាពិសេសនោះ បុគ្គលិករបស់ខ្លូន បានបញ្ចេញមតិ ជួយលើកទឹកចិត្ត កោតសរសើរ នៃការដឹកនាំយ៉ាងប៉ិនប្រសប់ មិនត្រឹមតែប៉ុណ្ណោះ ក៏មានអ្នកខ្លះ បានចូលរួមសោកស្តាយ នៃការបាត់បង់របស់រូបលោកផងដែរ៕
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]