ថៃ៖ អាចនិយាយបានថា វាគឺជារឿងដែលអ្នកគាំទ្រជាច្រើន តែងតែធ្វើការតាមដានជានិច្ច ចំពោះ តារា Net Idol ដ៏ល្បី Sitang ហៅ យាយគ្រវីសក់ បន្ទាប់ពីបានសម្រេចចិត្តទៅវះកាត់កែលម្អមុខមាត់ថ្មី ឲ្យកាន់តែមានភាពស្រស់ស្អាតល្អប្រសើរជាងមុន។

ជាពិសេសនោះដែរ កាលពីថ្មីៗនេះ Sitang ក៏ទទួលបានការវះកាត់កែសម្ផស្សថ្មីចុងក្រោយ ជាមួយនឹងការលើករឹតបន្តឹងមុខមាត់ ដើម្បីឲ្យាមានភាពរឹងមាំ ព្រមជាមួយនឹងការពង្រីកថ្ងាស ផងដែរ។ មិនត្រឹមតែប៉ុណ្ណោះ Sitang ក៏បានបង្ហោះរូបភាពនៅលើបណ្ដាញសង្គមហ្វេសប៊ុក ដើម្បីបង្ហាញឲ្យឃើញពីមុខមាត់យ៉ាងច្បាស់ៗរបស់ខ្លួន បន្ទាប់ពីទទួលការវះកាត់ ទៀតផង។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ សម្រាប់ការបង្ហាញខ្លួនលើកចុងក្រោយនេះ ឃើញថា មុខមាត់រូបសម្រស់របស់ Sitang ពិតជាមើលទៅ ដូចជាបានផ្លាស់ប្តូរច្រើន ក្នុងពេលដែលអ្នកគាំទ្រទាំងឡាយ ក៏បានចូលមកទស្សនា លើកទឹកចិត្ត នឹងរំពឹងទុកថា ប្រសិនបើមុខរបស់ Sitang មានសភាពហើម វានឹងកាន់តែមានភាពពេញនិយម៕

ប្រភព៖ Kapook

សូមទស្សនារូបភាពខាងក្រោម៖ 

 Sitang 
 Sitang 
 Sitang 
 Sitang 
 Sitang 
រូបភាព Sitang ក្រោយពីកែសម្ផស្ស

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]