កូរ៉េខាងត្បូង៖ កាលពីថ្ងៃទី ៣១ ខែកក្កដា តាមរយៈទំព័រ Instagram អតីតមិត្តប្រុសរបស់ Mina Yoo Jun Young បាននិយាយអំពីការធ្វើអត្តឃាតរបស់តារាចម្រៀងស្រីរូបនេះ។ ដោយ​Yoo Jun Young បាននិយាយថាម្តាយរបស់ Mina បានផ្ញើរូបថតចំនួន ២០ សន្លឹកពីការវះកាត់របស់នាងនិងស្នាមប្រឡាក់ឈាមនៅលើឥដ្ឋ។

ជាមួយរូបភាពទាំងនេះបានធ្វើឱ្យ Yoo Jun Young មានការភ្ញាក់ផ្អើលនិងមានអារម្មណ៍ថាមានកំហុសដែលបាននៅស្ងៀមគ្រប់ពេលវេលា និងមានការភ័ន្តច្រឡំ Yoo Jun Young នៅពេលដែលគេហៅលោកថាជាឃាតករ ហើយនិយាយថាលោកនឹងនិយាយដោយស្មោះត្រង់ជាមួយ Mina បន្ទាប់ពីនាងបានជាសះស្បើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
 Mina

ក្នុងនោះផងដែរ Yoo Jun Young ក៏បានសារភាពថាមានទំនាក់ទំនងស្នេហាជាមួយ Mina ដែរ។លោកបានពន្យល់ថា៖

 Yoo Jun Young 
 Mina និង អតីតមិត្តប្រុស

យោងតាម ​​Yoo Jun Young បន្ទាប់ពីភាពចម្រូងចម្រាសរវាងលោកនិង Mina បានផ្ទុះឡើងតារាចម្រៀងស្រីរូបនេះបានផ្ញើសារមកលោកដោយខ្លឹមសារថា៖

 Mina

ទោះយ៉ាងណា Yoo Jun Young មិនបានឆ្លើយតបនឹង Mina ទេព្រោះលោកមានអារម្មណ៍ថាលោកមិនអាចនិយាយឲ្យត្រឹមត្រូវជាមួយនាងនោះទេ។

កាលពីពេលថ្មីៗនេះ Mina បានជាប់ពាក់ព័ន្ធនឹងភាពចម្រូងចម្រាសក្នុងនាមជាមនុស្សទីបីនៅក្នុងទំនាក់ទំនងរវាង Yoo Jun Young និងអតីតមិត្តស្រីរបស់លោក។ តារាចម្រៀងរូបនេះបាននិយាយថា Yoo Jun Young បានបោកប្រាស់និងធ្វើឱ្យនាងគិតថា លោកបានបែកបាក់ជាមួយអតីតសង្សាររបស់លោករួចហើយ។ ទោះយ៉ាងណាហេតុការណ៍នេះបានប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ Mina ដោយធ្វើឲ្យទស្សនិកជនជាច្រើនបាត់បង់ជំនឿហើយចោទនាងថាកុហក។

ដោយឡែក កាលពីថ្ងៃទី ២៩ ខែកក្កដាមុនពេលធ្វើអត្តឃាត Mina បានសរសេរសំបុត្រសុំទោសជាសាធារណៈ នៅក្នុងលិខិតនោះនាងបានបញ្ជាក់ថាអតីតសង្សាររបស់នាងបានបោកប្រាស់នាងនិងទារប្រាក់ចំនួន ១ ម៉ឺនដុល្លារ៕

 Mina

ប្រភព៖ ZingNews

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]