បរទេស៖ នៅថ្ងៃទី ១ ខែសីហានេះ នៅលើបណ្ដាញសង្គមផ្ទាល់ខ្លួនរបស់ បវរកញ្ញាកូឡុំប៊ី ២០១១ នាង Daniella Alvarez បានបង្ហោះរូបភាពមួយសន្លឹកឱបប្អូនប្រុសរបស់ខ្លួននៅក្នុងដៃ រួមទាំងរូបនាងបានប្រើជើងសិប្បនិម្មិតដើម្បីរក្សាតុល្យភាពរបស់ខ្លួន ព្រមទាំងបានរៀបរាប់ថា៖ 

Daniella Alvarez
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មិនត្រឹមតែប៉ុណ្ណោះ បើក្រឡេកមកមើលពីជីវិតរស់នៅរបស់នាង ក្រោយពីបានកាត់ជើងខាងឆ្វេងរួចមក បវរកញ្ញារូបនេះ ពិតជាមានភាពសប្បាយរីករាយនៅក្នុងការកម្សាន្ត និងបានទាក់ទាញការចូលចិត្ត និងមតិរាប់សែន នៅពេលដែលនាងបង្ហោះរូបថតម៉ូតប្លែកៗ ផងដែរ។ 

ជាពិសេសនោះដែរ បណ្ដាញអ្នកទស្សនាជាច្រើន ក៏បានបង្ហាញពីការពេញចិត្តទៅលើស្ទាយ៍ ក្នុងការតុបតែងខ្លួនរបស់នាង ជាមួយសំពត់ ឬខោខ្លី ពាក់ស្បែកជើងកវែង ស្បែកជើងប៉ាតា ដែលក្នុងនោះដែរ នាងក៏ត្រូវបានគេសរសើរចំពោះ រូបរាងដ៏ស្រស់ស្អាតរបស់នាងថែមទៀតផង។ 

យ៉ាងណាមិញ បន្ទាប់ពីការកាត់ជើងឆ្វេងរបស់ខ្លួន អស់រយៈពេលជាងមួយឆ្នាំ បវរកញ្ញារូបនេះ ក៏អាចធ្វើដំណើរបានគ្រប់ទីកន្លែង និងជួបមិត្តថ្មីៗជាច្រើន។ ដោយមានជើងសិប្បនិម្មិតដែលជជំនួយហើយនោះ នាងក៏បានផ្លាស់ប្តូរស្ទីលប្លែកៗជាច្រើន នៅក្នុងការបង្ហាញខ្លួន យ៉ាងស្រស់ស្អាត និងមានភាពសាកសមនឹងបុគ្គលិកលក្ខណៈរបស់នាង ផងដែរ៕ 

ប្រភព៖ Zingnews

សូមទស្សនារូបភាពខាងក្រោម៖ 

Daniella Alvarez
Daniella Alvarez
Daniella Alvarez
Daniella Alvarez
Daniella Alvarez
Daniella Alvarez
Daniella Alvarez
Daniella Alvarez

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]