ថៃ៖ ជឿជាក់ថា ប្រិយមិត្តជាច្រើនប្រាកដជាបានជ្រាបច្បាស់ជាក់ជាមិនខាន ជាមួយតារាសម្ដែងស្រីដ៏ស្រស់ស្អាត Mew Nittha  ហើយពេលបច្ចុប្បន្ននេះនាងកំពុងតែមានផ្ទៃពោះកូនដំបូងក្នុងខែទី៧ទៅហើយ របស់នាងនិងស្វាមីផងដែរ។  

យ៉ាងណាមិញ ក្នុងអំឡុងពេលពពោះនេះ តារាសម្ដែងស្រស់មាឌតូចល្អិត ពោពេញទៅដោយទេពកោសល្យនិងសម្រស់ស្រស់ស្អាតមួយរូបនេះ ក៏បានប្រកាសជាសាធារណពីការផ្អាកពីសិល្បៈមួយរយៈក្នុងការបំពេញតួនាទីត្រៀមខ្លួនជាម្ដាយសម្រាប់កូនស្រីរបស់នាង ឲ្យអ្នកគាំទ្របានដឹងផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក ថ្មីៗនេះ Mew Nittha ក៏តែងបង្ហញនូវរូបរាងជាមួយថ្ទៃពោះកាន់តែធំទៅៗ ពីមួយថ្ងៃទៅមួយថ្ងៃ ហើយរូបភាពចុងក្រោយបំផុតដែល Mew បាននាំមកឱ្យមនុស្សជាច្រើនបានឃើញជាលើកដំបូងយ៉ាងច្បាស់ៗ ជាមួយនឹងរូបភាពអេកូដែលឃើញមុខកូនស្រីនៅពេញអេក្រង់ផងដែរ។ ជាមួយគ្នានេះ មនុស្សជាច្រើនបានឃើញវាហើយថែមទាំងនិយាយថាចង់ឃើញមុខក្មេងស្រីឆាប់ទៀតផង៕

សូមទស្សនារូបភាពខាងក្រោម៖

Mew Nittha 
Mew Nittha 
Mew Nittha 
Mew Nittha និង ស្វាមី
រូបអេកូ កូនស្រី Mew Nittha 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]