ភ្នំពេញ៖ តាមរយៈរូបថតប៉ុន្មានសន្លឹក ដែលបានបង្ហោះលើគណនីមួយ នៅលើបណ្តាញសង្គមហ្វេសប៊ុក នៃទិដ្ឋភាពលោកយាយ មានវ័យចាស់ជរា បានលើកដៃសំពះ សុំអង្វរក ទៅកាន់ សមត្ថកិច្ច ខណៈដែរ កូនប្រុសរបស់លោកយាយ បានអុកឡុក រករឿងអ្នកជិតខាង ទាំងកណា្តលអធាត្រ។
យ៉ាងណាមិញ ហេតុការណ៍ដ៏គួរឲ្យអាណិតមួយនេះ បានកើតឡើងបង្កឲ្យមានការភ្ញាក់ផ្អើល នៅវេលា ម៉ោងប្រហែល ២ រំលងអធ្រាត្រ ឈានចូលថ្ងៃទី១ សីហា ដែលទីតាំង នៅវត្តចាស់ ត្រើយម្ខាង ជ្រោយចង្វារ រាជធានីភ្នំពេញ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សនេះបើយោងតាមសាក្សី អ្នកនៅក្បែរនោះ បានរៀបរាប់ប្រាប់សមត្ថកិច្ច ដូច្នេះថា ជនសង្ស័យដែលគ្មានសតិមិនគ្រប់រូបនេះ គ្មានផ្ទះស្នាក់អាស្រ័យនោះទេ ដោយបានបណ្តោយជីវិតតាមគោលចរ រស់នៅតាមរបងវត្ត សុំផ្ទះគេស្នាក់រស់នៅក្បែរនោះ ដែលនៅជាមួយម្តាយរបស់ខ្លួន ដែលមានវ័យចាស់ជរា។
បន្ថែមពីនេះ នៅថ្ងៃកើតហេតុនេះផងដែរ បុរសដែលគ្មានសតិមិនគ្រប់ បានប្រើសកម្មភាព យកជំពៀម បាញ់លោកក្នុងកុដិ មិនត្រឹមតែប៉ុណ្ណោះ ថែមទាំង ដើរកាន់តាំងតោ យកកាប់ទាំងកាំជណ្តើរកុដិ បូករួមស្រែកគម្រាម ព្រះសង្ឃថែមទៀត ក៏ដូចជាក្មួយរបស់លោកសង្ឃ បានឈានទៅដល់ សមត្ថកិច្ច ចុះមកអត្តរាគមនិ៍ ឃាត់ខ្លួនទាំងយប់។
បន្ទាប់ពីរឿងរ៉ាវ បានកើតឡើង ម្តាយរបស់ជនសង្ស័យនោះ បានលើកដៃសំពៈ បងៗ លោកប៉ូលីស កុំចាប់កូន ដែលរូបថតប៉ុន្មានសន្លឹក នោះកំពុងតែមានការអាណិតអាសូរ ពីអ្នកលេងបណ្តាញសង្គម ជាមួយទឹកចិត្ត ជាម្តាយ ទោះបីកូនជាមនុស្សបែបណា ក៏នៅតែស្រលាញ់កូន មិនបោះបង់កូន អ្វីដែលខ្លោចចិត្តជាងនេះនោះគឺថា បានយកម៉ាសឲ្យកូនពាក់ថែមទៀតផង ទាំងដោយខ្លួន គ្មានពាក់ម៉ាស ខ្លាចរូបកូនឆ្លងជំងឺ ព្រោះតែបារម្ភ សុខទុក្ខកូនដូច្នេះដែរ៕
ប្រភព៖ Rangsey Roth
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]