ភ្នំពេញ៖ ជឿជាក់ថាគ្រប់គ្នាប្រាកដជានៅចង់ចាំ ក្មេងស្រីនៅខេត្តមណ្ឌលគីរី ដែលមានបំណងប្រាថ្នាក្លាយជាគ្រូបង្រៀន និងជាតារាចម្រៀងនៅថ្ងៃអនាគត នោះគឺ ប្អូនស្រី យ៉ង់ ស្រីនីត ដែលបានផ្ទុះនូវការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់មហាជនជាច្រើន ចំពោះការខិតខំប្រឺងប្រែងរបស់ប្អូនស្រី ដើម្បីផ្គត់ផ្គង់ជីវភាពគ្រួសារ​ ជាពិសេសថែមទាំងមានការសរសើរទៅលើសម្រស់ដ៏ស្រស់ស្អាតរបស់ប្អូនស្រី ផងដែរ។ 

ដោយឡែក ថ្មីៗនេះ យោងតាមការបង្ហោះរូបភាពព្រមទាំងខ្លឹមសារមួយចំនួន ពី លោកឧកញ៉ា ស្រីចាន់ថន ដែលបានបង្ហាញពីដំណឹងដ៏ភ្ញាក់ផ្អើលមួយ ដោយនៅខណៈពេលនេះ ប្អូនស្រី យ៉ង់ ស្រីនីត កំពុងតែរៀនឆុងកាហ្វេនៅសួនកម្សាន្តមួយកន្លែង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាពិសេសនោះដែរ ជាមួយនឹងការសិក្សាមួយនេះ យ៉ង់ ស្រីនីត ពិតជាបានខិតខំប្រឹងប្រែង ក៏ដូចជាបន្តរៀនជំនាញបន្ថែមទៀត ដើម្បីអាចជួយផ្គត់ផ្គង់ជីវភាពគ្រួសារនៅឯស្រុកកំណើត ដែលធ្វើឲ្យមហាជនជាច្រើនបានបង្ហាញពីការពេញចិត្ត និងកោតសរសើរចំពោះប្អូនស្រី ដែលមានការតាំងចិត្តអភិវឌ្ឍខ្លួនឯងឲ្យកាន់តែល្អប្រសើរនៅពេលអនាគត ផងដែរ៕ 

ប្រភព៖ Srey Chanthorn

សូមទស្សនារូបភាពខាងក្រោម៖ 

ប្អូនស្រី យ៉ង់ ស្រីនីត 
លោកឧកញ៉ា ស្រីចាន់ថន និង ប្អូនស្រី យ៉ង់ ស្រីនីត 
ប្អូនស្រី យ៉ង់ ស្រីនីត កំពុងរៀបឆុងកាហ្វេ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]