ភ្នំពេញ៖ ជា Influencer វ័យក្មេងកញ្ញា  ស្រីនា ប៉ុន្មានឆ្នាំចុងក្រោយនេះ នាងកាន់តែជោគជ័យខ្លាំង តាមរយៈការថតវីដេអូបង្ហោះលើបណ្ដាញសង្គម ពោលគឺ វ័យត្រឹមតែ ២១ឆ្នាំមែន តែកូនស្រី ម្ចាស់សំអាងការប្រណីតនារី ស្រីនា​ រូបនេះ ហាក់មានសន្ទុះជោគជ័យខ្លាំង ក្នុងមួយរយៈចុងក្រោយនេះ ។ 

ជាការពិត បន្ទាប់ពីធ្វើវីដេអូផាត់មុខទទួលបានជោគជ័យនៅលើYoutube គេសង្កេតឃើញថា ស្រីនា ទទួលបានការងារច្រើនជាងមុន មិនថាថតស្ពត ឬថតក្នុងកម្មវិធីផ្សេងៗជាដើម។ លើសពីនេះទៅទៀត បើងាកទៅមើលរូបសម្ផស្សវិញ Influencer វ័យក្មេងរូបនេះ ពិតជាស្រស់ស្អាតខ្លាំង ជាពិសេស ពេលនាងរៀបចំខ្លួនម្ដងៗ ធ្វើឲ្យកម្លោះៗ សម្លឹងមើលមិនដាក់ភ្នែកនោះទេ។  

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក​ក្នុងពេលថ្មីៗនេះ ស្រីនា បានផ្លាស់ប្តូរម៉ូតសក់វែងទៅសក់ខ្លីវិញ ដោយមើលទៅពិតជាប្លែក១៨០ដឺក្រេតែម្តង ប៉ុន្តែនៅតែសាកសមជាមួយនឹងទម្រង់មុខបែបមូលៗ សាច់មុខដ៏សខ្ចី និងភ្នែកតូចៗរបស់កញ្ញាដដែល ហើយអ្វីដែលពិសេសនោះ នៅពេលនេះ គឺស្ទីលថ្មីបែបនារីសក់ខ្លីរបស់ស្រីនា ជាមួយនឹងឈុតរ៉ូបស្បៃពណ៍ត្រាវរំលេចនូវសាច់សខ្ចី គឺមើលមិនចាញ់តារាសម្តែងកូរ៉េប៉ុន្មានឡើយ។  

សូមទស្សនារូបភាពខាងក្រោម៖

ស្រីនា
ស្រីនា
ស្រីនា
ស្រីនា
ស្រីនា
ស្រីនា
ស្រីនា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]