រាជធានីភ្នំពេញ ៖ ពិតណាស់ កាលពីប៉ុន្មានថ្ងៃមុននេះ វ៉ាក់សាំងជំនួយសហរដ្ឋអាមេរិក Johnson & Johnson ជើងទី១ ចំនួន ១លានដូស ត្រូវបានឧបត្ថម្ភមកកម្ពុជា ខណៈពេលនេះ ជើងទី២ ក៏បានមកដល់ កាលពីយប់មិញ ចំនួន ៦០៩,៦០០ ដូសបន្ថែម។
ក្នុងនោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា វ៉ាក់សាំងកូវីដ១៩ Johnson & Johnson ដែលជាជំនួយរបស់រដ្ឋាភិបាល និងប្រជាពលរដ្ឋអាមេរិក ចំនួន៦០៩,៦០០ដូសបន្ថែមទៀត តាមរយៈមជ្ឈមណ្ឌលកូវ៉ាក់ បានដឹកមកដល់ប្រទេសកម្ពុជាហើយ នៅយប់ ០០:៤០នាទីអាធ្រាត្រចូលថ្ងៃទី២ ខែសីហា ឆ្នាំ២០២១ ដែលចំនួននេះជាជំហានទី២ នៃជំនួយសរុប១លានដូសមកកាន់កម្ពុជា។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាមួយគ្នានេះ សម្តេចតេជោ បានបន្តទៀតថា តាមរយៈមជ្ឈមណ្ឌលកូវ៉ាក់សាំង, សហរដ្ឋអាមេរិក បានប្រកាសផ្តល់វ៉ាក់សាំងចំនួន ១លាន៦ម៉ឺន១០០ដូស (១,០៦០,១០០) ដល់រាជរដ្ឋាភិបាល និងប្រជាពលរដ្ឋកម្ពុជា ដោយជំនួយលើកទី១ ទទួលបានរួចហើយចំនួន ៤៥០,៥០០ដូស និងលើកទី២នេះ ចំនួន ៦០៩,៦០០ដូស។ អំណោយនេះគឺជាផ្នែកមួយនៃការគាំទ្រជាបន្តបន្ទាប់របស់សហរដ្ឋអាមេរិក ចំពោះប្រជាពលរដ្ឋកម្ពុជា និងនៅក្នុងតំបន់ ក្នុងពេលកំពុងតែប្រឹងងើបចេញពីជំងឺរាតត្បាតយ៉ាងធ្ងន់ធ្ងរនេះ៕
បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖
ប្រភព ៖ ទំព័រហ្វេសប៊ុកផ្លូវការ របស់ សម្តេចតេជោ ហ៊ុន សែន
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]