ចិន៖ នៅថ្ងៃទី ២ ខែសីហា ដោយយោងតាម ទំព័រ QQ បានរាយការណ៍ថា តារាចម្រៀងប្រុស លោក Wu Yifan នៅតែមិនមានមេធាវី ដើម្បីសុំការប្រឹក្សាផ្នែកច្បាប់ បន្ទាប់ពីត្រូវបានឃុំខ្លួន។ មិនត្រឹមតែប៉ុណ្ណោះ យោងតាមការស្រាវជ្រាវរបស់អ្នកយកព័ត៌មាន បានឲ្យដឹងថា បច្ចុប្បន្ននេះ មិនមានការិយាល័យច្បាប់ណាមួយ នៅក្នុងប្រទេសចិនដែលហ៊ានទទួលយកការការពារចំពោះ តារាប្រុសរូបនេះនោះទេ ដោយសារតែមានលក្ខណៈស្មុគស្មាញ និងមានឥទ្ធិពលធ្ងន់ធ្ងរទៅលើសីលធម៌សង្គម នៃសំណុំរឿងអាស្រូវផ្លូវភេទ។
ម៉្យាងវិញទៀត កាលពីដើមខែកក្កដាទៅនេះ ក្រុមហ៊ុនរបស់តារាប្រុសរូបនេះ បានបង្ហាញថា លោកបានប្រកាសដំណឹងជ្រើសរើសបុគ្គលិកបន្ទាន់ សម្រាប់រកអ្នកជំនាញផ្នែកច្បាប់ ប៉ុន្តែគ្មានមេធាវីណាម្នាក់ហ៊ានដាក់ពាក្យនោះទេ ជាពិសេស និយោជិកជាច្រើននាក់ ក៏បានលាឈប់ធ្វើការ នៅពេលដែល លោក Wu Yifan បានជួបរឿងអាស្រូវ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយ៉ាងណាមិញ បច្ចុប្បន្ននេះ ការគ្រប់គ្រងក្រុមហ៊ុន គឺមានតែអ្នកម្តាយ និងបងប្អូនជីដូនមួយរបស់ តារាប្រុសរូបនេះតែប៉ុណ្ណោះ។ ដោយយោងតាមសារព័ត៌មានដដែលនេះ បានបង្ហាញទៀតថា ពួកគេកំពុងស្វែងរកមេធាវីដើម្បីការពារក្ដីរបស់លោកជាបន្ទាន់។ លើសពីនេះទៅទៀត នៅក្នុងអំឡុងពេលឃុំខ្លួន ខាងគ្រួសាររបស់លោក ក៏មិនត្រូវបានអនុញ្ញាតឱ្យមកជួបលោកនោះទេ ដោយលើកលែងតែមេធាវីតែប៉ុណ្ណោះ៕
ប្រភព៖ Zingnews
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]