កូរ៉េខាងត្បូង: កាលពីពេលថ្មីៗកន្លងទៅនេះ មានហេតុការណ៍ដ៏សែនរន្ធត់ និងមិនគួរឲ្យជឿ ក្រោយពេលដែលពលករខ្មែរមួយរូប ឈ្មោះស្រឿង សំអន បានទទួលមរណភាព ដោយសារតែអាការ:គាំងបេះដូងនៅរដូវក្តៅ ខណ:ដែលធ្វើការនៅតំបន់០៤១ នៅប្រទេសកូរ៉េខាងត្បូង។
យ៉ាងណាមិញ យោងតាមប្រភពព័ត៌មានពីសំណាក់មិត្តភក្តិ និងអ្នកស្គាល់គ្នាជាមួយបរទេសខាងលើនេះ បានធ្វើការកត់សម្គាល់យ៉ាងដូច្នេះថា បុរសកំសត់ខាងលើនេះ មានស្រុកកំណើតនៅភូមិថ្មី ឃុំកំពែង ស្រុកព្រៃកប្បាស ខេត្តតាកែវ ហើយបានធ្វើការចំណាកស្រុកមកធ្វើពលករនៅប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងយកប្រាក់ទៅឧបត្ថម្ភក្រុមគ្រួសារ និងផ្គង់ផ្គត់ជីវភាពផ្ទាល់ខ្លួន។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សសូមបញ្ជាក់ផងដែរថា បច្ចុប្បន្ននេះ មិត្តភក្តិ និងអ្នកស្គាល់ជិតស្និទ្ធនិងបុរសខាងលើនេះ កំពុងតែប្រកាសរកសាច់ញាតិ ដើម្បីធ្វើបុណ្យឧទ្ទិសកុសលដល់បុរសខាងលើនេះ៕
ចង់ជ្រាបកាន់តែច្បាស់ សូមទស្សនារូបភាពខាងក្រោមនេះ÷
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]