រាជធានីភ្នំពេញ ៖ ពិតណាស់ ក្នុង សេចក្តីជូនដំណឹង​ ស្តីពី ការរកឃើញ វីរុសកូវីដបម្លែងថ្មី Delta ក្នុងប្រទេសកម្ពុជា កាលពីយប់មិញនេះ ធ្វើឲ្យមហាជន ភ្ញាក់ផ្អើលមិនធម្មតាទេ ក្រោយឃើញថា គិតមកដល់ពេលនេះ កម្ពុជា រកឃើញករណីឆ្លងវីរុសបម្លែងថ្មី មានប្រភពពីប្រទេសឥណ្ឌា នេះមានដល់ទៅ ១០៩ករណី។

ជាមួយគ្នានេះ ក្នុងចំនួនករណីឆ្លងទាំង ១០៩នោះ ក្នុងនោះ គិតមកដល់ពេលនេះ រាជធានីភ្នំពេញ រកឃើញ វីរុសបម្លែងថ្មី លើអ្នកជំងឺកូវីដ ចំនួន​៥ករណីហើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយក្នុងនោះ នៅថ្ងៃទី ៣១ កក្កដា ថ្មីៗនេះ រកឃើញ អ្នកជំងឺកូវីដ១៩ នៅមណ្ឌលព្យាបាល សែនសុខ រាជធានីភ្នំពេញ ជាពលករមកពីថៃ មានឆ្លងកូវីដបម្លែងថ្មីប្រភពពីឥណ្ឌា Deltaនេះ លុះមកដល់ថ្ងៃទី ០១ សីហា នេះ រកឃើញ អ្នកជំងឺកូវីដ១៩ ចំនួន៤នាក់ បានឆ្លងវីរុសថ្មីនេះ​ ជា អ្នកជំងឺមកមន្ទីរពេទ្យកាលម៉ែតខាងរោគស្ត្រី បុគ្គលិកអានាម័យម្នាក់និងអ្នកជំងឺផ្នែកសង្គ្រោះបន្ទាន់ម្នាក់នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត និងជា អ្នកដំណើរបរទេសពីប្រទេសម៉ាឡេស៊ី១នាក់ ៕

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

រូបភាព
រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]