ថៃ៖ អាចនិយាយបាន គឺជាតារាសម្ដែងដែលពោរពេញដោយទឹកចិត្តម្នាក់ សម្រាប់ តារាស្រី Min Pechaya ដែលបានបង្ហាញពីសកម្មភាពជួយដល់អ្នក ដែលកំពុងរងគ្រោះពីវិបត្តិជំងឺកូវីដ១៩ ដូចជាការទិញទំនិញប្រើប្រាស់មួយចំនួន ដើម្បីចែកចាយដល់សាធារណជន ដោយឥតគិតថ្លៃ ផងដែរ។

មិនត្រឹមតែប៉ុណ្ណោះ ចំពោះព័ត៌មានថ្មីចុងក្រោយនេះ តារាស្រីរូបនេះ នៅតែមិនឈប់ដើម្បីផ្តល់ជំនួយនោះទេ ដោយបានបង្ហាញពីសកម្មភាពក្នុងការជួយជាបន្តបន្ទាប់ ជាពិសេស នាងថែមទាំងបាននាំយករបស់របរមួយចំនួន ឲ្យទៅជនអនាថានៅតាមដងផ្លូវ ដោយនៅក្នុងនោះ រូបនាងក៏បានការពារខ្លួនពីការស្លៀកពាក់ឈុត PPE យ៉ាងពេញលេញដើម្បីការពារពីហានិភ័យនៃការឆ្លងជំងឺកូវីដ១៩ ថែមទៀតផង។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ម៉្យាងវិញទៀត នៅក្នុងការបង្ហាញបែបនេះ បណ្ដាអ្នកសិល្បៈ និងអ្នកគាំទ្រជាច្រើន បានចូលមកបញ្ចេញមតិគាំទ្រ ក៏ដូចជាបាន កោតសរសើរចំពោះសកម្មភាពជួយសង្គ្រោះរបស់ Min ព្រមទាំងបានធ្វើការអរគុណជំនួសប្រជាជនដែលកំពុងតែជួបការលំបាកនៅពេលនេះ ផងដែរ៕ 

ប្រភព៖ Sanook

សូមទស្សនារូបភាពខាងក្រោម៖ 

Min Pechaya
Min Pechaya
Min Pechaya
Min Pechaya
Min Pechaya
សកម្មភាពជួយសង្គ្រោះ របស់ Min Pechaya
សកម្មភាពជួយសង្គ្រោះ របស់ Min Pechaya
សកម្មភាពជួយសង្គ្រោះ របស់ Min Pechaya

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]