រាជធានីភ្នំពេញ៖ កាលពីថ្ងៃទី០១ ខែសីហា យប់មិញនេះ ក្រសួងសុខាភិបាល បានប្រកាសរកឃើញវីរុសកូវីដ១៩ បំប្លែងថ្មី ដែលតា Delta សរុបចំនួន ១០៩ ករណី នៅថ្ងៃទី៣១ ខែកក្កដា និងនៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០២១នេះ។

ក្នុងនោះ តាមសេចក្តីជូនព័ត៍មានរបស់ក្រសួង បានឱ្យដឹងថា មានខេត្តក្រុងដែលបានរកឃើញករណីវីរុសបំប្លែងខ្លួនដែលតា រួមមានដូចជា រាជធានីភ្នំពេញ ខេត្តកំពង់ចាម បន្ទាយមានជ័យ ប៉ៃលិន បាត់ដំបង ឧត្តរមានជ័យ សៀមរាប ត្បួងឃ្មុំ ខេត្តព្រៃវែង និងកំពង់ធំ។  

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យោងតាមលទ្ធផលខាងលើ បង្ហាញឱ្យយើងឃើញថា វីរុសដែលតា២ បាននឹងកំពុងរាតត្បាតចូលក្នុងសហគមន៍យើង ឯកឧត្តមសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល ក៏សូមក្រើនរំលឹកហើយរលឹកទៀត និងសូមអំពាវនាវដោយទទូចដល់សាធារណជន បងប្អូនប្រជាពលរដ្ឋយើងទាំងអស់ នៅទូទាំងប្រទេសកម្ពុជា ឱ្យបន្តប្រុងប្រយ័ត្នខ្ពស់ ការពារខ្លួន កុំភ្លេចឱ្យសោះ ដោយត្រូវចេះផ្លាស់ប្តូរទម្លាប់រស់នៅរបស់ខ្លួនឱ្យស្របតាមពាក្យស្លោកថា៖ រៀនរស់នៅធម្មតាជាមួយវីរុសកូវីដ១៩ តាមបែបគន្លងថ្មី ក្នុងបរិបទប្រយុទ្ធនឹងជំងឺកូវីដ១៩ សំដៅបង្ការ គ្រប់គ្រង និងកាត់ផ្តាច់នូវខ្សែចម្លងនៃវីរុសកូវីដ១៩ ជាពិសេសពពួកប្រភេទបំប្លែងថ្មីនេះ ឬក៏ប្រភេទថ្មីផ្សេងទៀត ដែលអាចកើតមាននៅក្នុងព្រះរាជាណាចក្រកម្ពុជា ជាយថាហេតុណាមួយ៕

ដើម្បីជ្រាបកាន់តែច្បាស់ សូមអានសេចក្តីជូនព័ត៍មានរបស់ក្រសួងលម្អិតខាងក្រោម៖

សេចក្តីជូនព័ត៍មានរបស់ក្រសួងសុខាភិបាល
សេចក្តីជូនព័ត៍មានរបស់ក្រសួងសុខាភិបាល
សេចក្តីជូនព័ត៍មានរបស់ក្រសួងសុខាភិបាល
សកម្មភាពក្រុមគ្រូពេទ្យយកសំណាក
សកម្មភាពក្រុមគ្រូពេទ្យយកសំណាក
សកម្មភាពក្រុមគ្រូពេទ្យយកសំណាក
សកម្មភាពក្រុមគ្រូពេទ្យយកសំណាក

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]