អំឡុងពេលមករដូវ ស្រីៗយើងតែងតែប្រឈមនឹងបញ្ហាផ្សេងៗ ដូចជាការប្រែប្រួលអារម្មណ៍ ឬអាការៈចុកពោះជាដើម។ ជាមួយគ្នានេះដែរ ស្បែករបស់យើងក៏ជួបប្រទះនឹងផលវិបាកដោយសារតែការប្រែប្រួលអ័រម៉ូន។ ដូច្នេះហើយ ស្រីៗយើងចាំបាច់យកចិត្តទុកដាក់ចំពោះស្បែកឲ្យបានដិតដល់ជាងមុន នៅអំឡុងពេលមករដូវ។
គណនាថ្ងៃមេជីវិតញីទុំធ្លាក់នៅទីនេះ
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស១. ដោះស្រាយបញ្ហាមុនកើតអំឡុងពេលមករដូវ
ទោះបីជាការកើតមុនអាចបណ្ដាលមកពីការផលិតខ្លាញ់កើនឡើងក៏ពិតមែន ប៉ុន្តែការប៉ះពាល់នឹងបាក់តេរីពីខាងក្រៅក៏ជាឫសគល់នៃការកើតមុនដូចគ្នា។ ដូច្នេះហើយ ការសម្អាតផ្ទៃមុខចំនួន២ដងក្នុងមួយថ្ងៃ ដោយប្រើទឹកក្ដៅឧណ្ហៗ និងហ្វូមលាងមុខsalicylic acidប្រភេទស្រាល គឺជារឿងចាំបាច់មួយ ដែលយើងមិនគួររំលងឡើយ។ បន្ថែមពីនេះ យើងគប្បីជូតសម្អាតមុខស្រាលៗជាមួយនឹងក្រដាសជូតមុខមួយថ្ងៃ២ដង ដើម្បីកម្ចាត់ជាតិប្រេងដែលលើស។
២. កាត់បន្ថយការប្រើប្រាស់គ្រឿងសម្អាង
ទន្ទឹមនឹងនេះដែរ ស្រីៗយើងគប្បីកាត់បន្ថយការប្រើប្រាស់គ្រឿងសម្អាង ដើម្បីឲ្យស្បែករបស់យើងអាចដកដង្ហើមបាន។ បន្ថែមពីនេះ យើងអាចប្រើម៉ាសបិទមុខធម្មជាតិដូចជាទឹកដោះគោជូរ ស៊ុត ផ្លែប័រ ឬល្ហុង ដើម្បីធ្វើឲ្យស្បែកវិលមករកសភាពក្មេងជាងវ័យ។ យ៉ាងណាមិញ ប្រសិនបើចាំបាច់ត្រូវប្រើប្រាស់គ្រឿងសម្អាង យើងត្រូវលាងជម្រះចេញឲ្យស្អាតល្អ មុនពេលចូលគេង ព្រមទាំងប្រើប្រាស់ក្រែមការពារកម្ដៅថ្ងៃជាប្រចាំ។
៣. ផ្ដល់ជាតិទឹកដល់ស្បែក
ស្បែករបស់យើងអាចនឹងស្ងួត នៅអំឡុងពេលមករដូវ។ ស្រីៗយើងក៏អាចប្រើប្រាស់ក្រែមផ្ដល់សំណើមដែលស័ក្ដិសមចំពោះប្រភេទស្បែករបស់យើងផងដែរ។
៤. ញ៉ាំអាហារល្អចំពោះសុខភាពៗ
អាហារដែលសម្បូរដោយអាស៊ីដខ្លាញ់អូមេហ្គា៣ វីតាមីនE និងសារធាតុប្រឆាំងអុកស៊ីតកម្ម សុទ្ធតែល្អបំផុតចំពោះស្បែក។ វាជួយកាត់បន្ថយការរលាក ជួយឲ្យស្បែកមានសំណើម និងទន់ល្មើយ ព្រមទាំងជួយជំរុញចរន្តឈាម និងពន្យឺតភាពចាស់ថែមទៀតផង។ ហេតុនេះហើយ ស្រីៗយើងគប្បីបញ្ចូលសាច់ត្រី ប្រេងបន្លែ គ្រាប់ធញ្ញជាតិ ក៏ដូចជាផ្លែបឺរី ដើម្បីសម្រស់ស្រស់ស្អាត នៅអំឡុងពេលមករដូវ។
៥. ធ្វើលំហាត់ប្រាណ
ពិតណាស់ លំហាត់ប្រាណមិនត្រឹមតែអាចជួយគ្រប់គ្រងទម្ងន់របស់យើងប៉ុណ្ណោះទេ វាថែមទាំងផ្ដល់នូវស្បែកភ្លឺរលោងបន្ទាប់ពីមករដូវរួច ព្រមទាំងកាត់បន្ថយអាការៈចុកពោះនៅអំឡុងពេលនេះដែរ។ ញើសអាចបណ្ដេញភាពកខ្វក់ចេញពីផ្ទៃមុខបានយ៉ាងមានប្រសិទ្ធភាព ប៉ុន្តែយើងចាំបាច់ត្រូវលាងសម្អាតមុខឲ្យបានស្អាត បន្ទាប់ពីធ្វើលំហាត់ប្រាណរួច។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]