កោះកុង៖ យោងទៅតាមរូបភាពប៉ុន្មានសន្លឹក ដែលបានបង្ហោះលើគណនីមួយ នៅលើបណ្តាញសង្គមហ្វេសប៊ុក ដែលក្រុមលោកគ្រូពេទ្យ បានដឹងមឈូសដាក់លើម៉ូតូជិះកាត់វាលស្រែ ព្រោះតែមិនមានផ្លូវ ឲ្យឡានអាចធ្វើដំណើរ បានឃើញហើយ ពិតជាសោកសង្រេកជាពន់ពេក។
ជាក់ស្តែង រឿងរ៉ាវដ៏គួរឲ្យអាណិតមួយនេះ បានកើតឡើងបង្កឲ្យមានការអាណិតអាសូរ ដែលក្រុមគ្រូពេទ្យ ព្យាយាមតស៊ូទាំងលំបាកលំបិន ប្រើប្រាស់កម្លាំងកាយ ទាំងចិត្ត ក្នុងការដឹងយកសពអ្នកដែលបានស្លាប់ដោយសារកូវីដ១៩ មានការជួបឧបសគ្គ ក្នុងការធ្វើដំណើរ ដោយប្រើប្រាស់គ្រប់់មធ្យោបាយ ធ្វើយ៉ាងណាអាចដោះស្រាយបញ្ហាបាន។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយ៉ាងណាមិញ តាមប្រភពដដែល សពដែលស្លាប់ដោយជំងឺកូវីដ ១៩ នេះ គឺជាសពទី ២៤ សម្រាប់ខេត្តកោះកុង ដែល អាយុ៧០ឆ្នាំ រស់នៅភូមិថ្មស ឃុំថ្មស ស្រុកបូទុមសាគរ ទទួលមរណភាពកាលពីថ្ងៃទី១ ខែសីហា វេលាម៉ោង១១:០០នាទីដូច្នេះដែរ៕
សូមចូលរួមរំលែកទុក្ខនៃក្រុមគ្រួសារសពផង!
ប្រភព៖ Choun Phearet
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]