ភ្នំពេញ៖ នាពេលថ្មីៗនេះ ក្រសួងសុខាភិបាលបានរកឃើញនៅបណ្តា ភូមិ ឃុំ ដាច់ស្រយាលតាមបណ្តាខេត្តមួយចំនួនមានផ្ទុះជំងឺកូវីដ១៩ កើនឡើងច្រើនឡើងគួរឱ្យកត់សម្គាល់។

ដោយឡែក នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងបានអោយដឹងថា តាមការអង្គេតស្រាវជ្រាវពីមន្រ្តីជំនាញរកឃើញថា នៅបណ្តា ភូមិ ឃុំ ដាច់ស្រយាលតាមបណ្តាខេត្តមួយចំនួនមានផ្ទុះជំងឺកូវីដ១៩ កើនឡើងច្រើនដោយសារ ជួបជុំគ្នា លេងល្បែងស៊ីសង ជល់មាន់ ធ្វើបុណ្យភូមិ ជួបជុំព្រះសង្ឃច្រើនក្នុងវត្តអារាម ដោយមិនបានអនុវត្តន៌ ៣កុំ និង ៣ការពារ ឱ្យបានត្រឹមត្រូវ ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អាស្រ័យហេតុនេះ ចំពោះបងប្អូនទាំងអស់ សូមបន្តការប្រុងប្រយ័ត្ន ដោយអនុវត្តវិធាន៣កុំ៣ការពារ ជានិច្ច ដាច់ខាតសូមកុំបង្កការធ្វេសប្រហែសជាមួយនឹងជំងឺនេះឱ្យសោះ៕

សូមចូលទស្សនារូបភាពខាងក្រោម៖

រូបភាពអ្នកឆ្លងកូវីដ១៩កន្លងមក
រូបភាពអ្នកឆ្លងកូវីដ១៩កន្លងមក

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]