ថៃ៖ កន្លែងបញ្ចុះសពមន្ទីរពេទ្យថៃមួយ បានចាប់ផ្តើមរក្សាទុកសាកសពនៅក្នុងកុងតឺន័រ ដោយប្រើវិធានការចុងក្រោយ ដែលបានធ្វើនៅក្នុងរលកយក្សស៊ូណាមិឆ្នាំ ២០០៤ ដែលបណ្តាលឱ្យប្រទេសនេះប្រឈមនឹងការផ្ទុះឡើងនៃមេរោគឆ្លងធំបំផុត មិនធ្លាប់មាន។
តួយ៉ាងកន្លែងដាក់សព មានទូទឹកកកជាទូទៅចំនួន ១០ ជាធម្មតាអាចធ្វើកោសល្យវិច័យបានរហូតដល់ ៧ ដងក្នុងមួយថ្ងៃ។ ប៉ុន្តែរលកចុងក្រោយនៃជំងឺរាតត្បាតសកល បានកើនឡើង មានន័យថាឥឡូវនេះវាត្រូវដោះស្រាយជាមួយសាកសពជាង ១០ ជារៀងរាល់ថ្ងៃ ហេតុដូច្នេះ ដោយសារមិនមានកន្លែងទំនេរគ្រប់គ្រាន់ទេ ដូច្នេះពួកគេ បានប្រើប្រាស់កុងតឺន័រ សម្រាប់ផ្ទុកសាកសព។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សលើសពីនេះអ្នកនាំពាក្យបានបន្ថែមទៀតថា ក្នុងអំឡុងពេលមានរលកយក្សស៊ូណាមិ ពួកគេបានប្រើកុងតឺន័រដើម្បីផ្ទុកសាកសពរង់ចាំការធ្វើកោសល្យវិច័យដើម្បីកំណត់អត្តសញ្ញាណ ដោយក្នុងនោះ មានសាកសពជាច្រើនត្រូវបានរក្សាទុកនៅក្នុងកុងតឺន័រ ដោយរង់ចាំសាច់ញាតិរបស់ពួកគេមកយក។
គួររំលឹកផងដែរថា មន្ទីរពេទ្យនៅទីក្រុងបាងកក ក៏ដូចជានៅខេត្តជុំវិញ កំពុងខ្វះសមត្ថភាព ព្រោះតែអ្នកជំងឺដោយសារឆ្លងកូវីដ ១៩ ព្រោះតែការកើនឡើងនៃការឆ្លង។ អ្វីដែលធ្វើឱ្យមានអារម្មណ៍ក្រៀមក្រំបំផុតនោះគឺ ក្រុមគ្រូពេទ្យ មិនអាចជួយមនុស្សដែលបានស្លាប់ដោយសារតែ ខ្វះលទ្ធភាពទទួលបានការព្យាបាល៕
ប្រភព៖ reuters
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]