បរទេស៖ តារាចម្រៀងស្រីវ័យ២៥ឆ្នាំ កូនកាត់អាមេរិក-គុយបា នាង ​Camila Cabello  ​មួយរយៈនេះនាងបានបណ្ដោយខ្លួនឲ្យឡើងគីឡូនិងប្រែរូបរាងជាខ្លាំង ជាពិសេសមានអ្នករិះគន់ជាច្រើនថា រាងរបស់នាងមិនស្អាតអ្នកខ្លះថែមទាំងថារាងនាងដូចអ្នកមានផ្ទៃពោះទៀតផង ។  

យ៉ាងណាមិញ ដូចដែរប្រិយមិត្តជាច្រើនបានដឹងហើយ Camila Cabello និង លោក Shawn Mendes ជាគូស្នហ៍ដ៏ផ្អែមល្ហែមមួយគួរដែលតែងធ្វើឲ្យអ្នកគ្រប់គ្នាច្រណែននិងចំណងស្នេហ៍ពួកគេ ជាពិសេស Camila Cabello ដែលមានមិត្តប្រុសនៅតែយល់ចិត្តនៅក្បែរនាងជានិច្ចបើទោះបីជានាង ប្រែប្រួលរូបរាងមកធាត់ឡើងគីឡូយ៉ាងណាក្តី ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្ដែង ថ្មីៗនេះផងដែរ Camila Cabello មិនបានខ្វល់នឹងពាក្យសំដីរិះគន់និងចំអកទៅលើរាងកាយរបស់នាងនោះទេ តែនាងថែមទាំងបានបានបង្ហោះរូបនៅលើ Instagram ឈរបង្ហាញរាងដែលមើលទៅហាក់ស្កមជាងមុន ក្បាលពោះរបស់នាងហាក់រាបស្មើនៅមុខកញ្ចក់ ជាមួយនឹងឈុតប៊ីគីនីយ៉ាងជឿជាក់ទៀតផង៕

សូមទស្សនារូបភាពខាងក្រោម៖

Camila Cabello
Camila Cabello
Camila Cabello
Camila Cabello

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]