ចិន៖ ពាក់ព័ន្ធនឹងរឿងអាស្រូវរំលោភសេពសន្ថវៈជាមួយនឹងការចោទប្រកាន់ដ៏គួរឱ្យភ្ញាក់ផ្អើល ពីអតីតសមាជិកក្រុម EXO តារាសម្តែងប្រុស Kris Wu នៅតែជាប្រធានបទ របស់មហាជន លើកមកនិយាយគ្រប់ៗគ្នា​ជាមួយរឿងរ៉ាវក្តៅគគុកមួយនេះ។

ជាក់ស្តែង​ កាលពីថ្មីៗនេះ​យោងតាមមន្រ្តី Sina បានចុះផ្សាយថា តារាអាយុ ៣០ ឆ្នាំត្រូវបាន អង្គភាពប៉ូលីសប៉េកាំងចាប់ខ្លួន ពីបទជាប់ពាក់ព័ន្ធនឹងការរំលោភសេពសន្ថវៈ និងបង្ខិតបង្ខំសកម្មភាពផ្លូវភេទជាមួយក្មេងស្រីមិនទាន់គ្រប់អាយុ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ថ្វីបើបច្ចុប្បន្នការស៊ើបអង្កេតកំពុងបន្តក៏ដោយក៏គណនីរបស់ Weibo របស់ Kris និងស្ទូឌីយោរបស់លោកត្រូវបានដកហូតជាផ្លូវការ ដោយក្លាយជាសិល្បករដំបូងគេដែលជួបប្រទះរឿងនេះ។ ទោះបីជាមានអ្នកតាម ៥០ លាននាក់ពីមុនក៏ដោយគណនីលែងបង្ហាញនៅក្នុងការស្វែងរកតាម Weibo ទៀតហើយ។

មិនត្រឹមតែប៉ុណ្ណោះ ការចាប់ខ្លួន Kris បានក្លាយជាការពិភាក្សាកំពូលនៅលើ Weibo ដោយប្រធានបទមួយក្នុងចំណោមប្រធានបទដែលកំពុងពេញនិយមគឺផលប៉ះពាល់ផ្នែកច្បាប់ដែលអតីត idol ត្រូវប្រឈមមុខ ប្រសិនបើត្រូវបានផ្តន្ទាទោសពីបទរំលោភផ្លូវភេទ។

តួយ៉ាងអ្នកជំនាញផ្នែកច្បាប់បានចែករំលែកថា តារាប្រុសរូបនេះ អាចប្រឈមមុខនឹងការជាប់ពន្ធនាគារពី ៣ ទៅ ១០ ឆ្នាំ និងការផ្តន្ទាទោសធ្ងន់ជាងប្រសិនបើជនរងគ្រោះជាអនីតិជន ឬប្រសិនបើ មានជនរងគ្រោះច្រើននាក់ មានការជាប់ពាក់ព័ន្ធ អាចនឹងជាប់ពន្ធនាគារអស់មួយជីវិត ឬបើធ្ងន់ជាងនេះ អាចមានទោសប្រហារជីវិតអាចជាទោសអតិបរមា។ 

ទោះបីជាមានសញ្ជាតិកាណាដាក៏ដោយក៏ តារាសម្តែងដ៏ល្បីរូបនេះ នឹងមិនត្រូវបានលើកលែងចំពោះអំពើខុសឆ្គងរបស់លោកឡើយ ព្រោះឧក្រិដ្ឋកម្មដែលបានប្រព្រឹត្តនៅលើទឹកដីចិន ហេតុដូច្នេះ វាត្រូវតែត្រូវបានធ្វើទុក្ខបុកម្នេញតាមច្បាប់របស់ចិន នេះបើយោងតាមនាយករដ្ឋមន្រ្តីនៃដែនដី បានលើកឡើងមក៕

ប្រភព៖ HK01

សូមទស្សនារូបភាពខាងក្រោម៖

Kris
Kris
Kris

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]