រាជធានីភ្នំពេញ៖ នៅថ្ងៃទី០២ ខែសីហា ឆ្នាំ២០២១ មុននេះបន្តិច អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានឱ្យដឹងថា ក្រុមគ្រូពេទ្យ បានចុះទៅយកសំណាកអាជីវករ និង ប្រជាពលរដ្ឋ នៅផ្សារទួលសង្កែ ក្រោយពីរកឃើញថា បានពាក់ព័ន្ធជាមួយអ្នកជំងឺកូវីដ១៩ បំប្លែងដែលតា Delta។
សូមជម្រាបផងដែរថា កាលពីថ្ងៃទី០១ ខែសីហា យប់មិញនេះ ក្រសួងសុខាភិបាល បានប្រកាសរកឃើញវីរុសកូវីដ១៩ បំប្លែងថ្មី ដែលតា Delta សរុបចំនួន ១០៩ ករណី នៅថ្ងៃទី៣១ ខែកក្កដា និងនៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០២១នេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាមួយគ្នានោះដែរ ក្រសួងសុខាភិបាល ក៏រំលឹកហើយរំលឹកទៀត និងអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ បង្កើនការប្រុងប្រយ័ត្នខ្ពស់ ដោយអនុវត្តនូវវិធានការណ៍ណែនាំរបស់ក្រសួងសុខាភិបាល ដោយពាក់ម៉ាស់ រក្សាគម្លាត និងឧស្សាហ៍លាងដៃ និងក្នុងករណីដែលមិនចាំបាច់ សូមកុំចេញពីផ្ទះ៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]